ភ្នំពេញ៖ អ្នកប្រដាល់គុនខ្មែរដ៏ល្បីមួយរូបរបស់ប្រទេសកម្ពុជា កីឡាករ វង្ស ណយ កំពុងមានទុក្ខជាទម្ងន់ ក្រោយម្ដាយបង្កើតរបស់លោក បានទទួលមរណៈភាពកាលពីម្សិលមិញនេះ។ 

វង្ស ណយ

បើតាមគណនីហ្វេសប៊ុកផ្ទាល់របស់អតីតជើងខ្លាំងគុនខែ្មរជួរមុខរូបនេះ បានបញ្ជាក់អំពីការចែកឋានរបស់អ្នកមានគុណខ្លួន ដោយបានសរសេរខ្លឹមសារប៉ុន្មានឃ្លា ក្នុងន័យអាឡោះអាល័យជាពន់ពេកថា៖ «កូនខំរកប្រាក់ជូនម៉ែទៅលេងសៀមរាបអោយបានសប្បាយចិត្តម្តង តែពេលនេះអស់ឧកាសហើយ ម៉ែទៅចោលកូនហើយ កូនសុំទោសម៉ែ កូនម៉ាគោគកសុតតែអត់បានការ»។ 

វង្ស ណយ
វង្ស ណយ និងម្ដាយ

បន្ថែមពីនេះ វង្ស ណយ ក៏បានបញ្ជាក់នៅក្នុងវីដេអូក្លិបប្រមាណ១៥វិនាទី ពីមូលហេតុដែលប៉ុន្មានប្រកួតមកនេះ ខ្លួនធើ្វការប្រកួតពុំបានល្អ គឺដោយសារតែម្ដាយឈឺ ប៉ុន្ដែពេលនេះរូបគាត់បានទទួលអនិច្ចកម្មហើយ៕

វង្ស ណយ
វង្ស ណយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]