គ្រប់ទីកន្លែង គ្រប់ប្រទេស កាលពីថ្ងៃឆ្លងឆ្នាំចូល ឆ្នាំ២០១៣ បាននាំគ្នាប្រារព្ធពិធីផ្សេងៗគ្នា ដែលនៅក្នុងនោះមានមនុស្សជាច្រើននាំគ្នាប្រមូលផ្ដុំ ដើម្បីចែករំលែកភាពសប្បាយជាមួយគ្នា។

យ៉ាងណាមិញ យោងទៅតាមសារព័ត៌មានរបស់សឹង្ហបុរី បានឲ្យដឹងថា មានមនុស្សជាច្រើននាំគ្នាស្រាត កាលពីថ្ងៃឆ្លងឆ្នាំ នៅឯឆ្នេរ  Siloso ក្នុង Sentosa សឹង្ហបុរី ដែលមានអ្នកខ្លះសន្លប់ ក្អួត និងមនុស្សមួយចំនួនទៀតឈ្លោះប្រកែកគ្នា។ ម្យ៉ាងវិញទៀត មានគូស្នេហ៍ជាច្រើន នាំគ្នាថើបយ៉ាងបើកចំហរ និងអោបគ្នា ខណៈពេលដែលខាងបុរសស្រាត បន្ទាប់ពីស្រវឹង។ នៅក្នុងសេចក្ដីរាយការណ៍បាន បញ្ជាក់ឲ្យដឹងថា កម្មវិធីជប់លៀងនេះធ្វើឡើងតាំងពី ម៉ោង ៦យប់ ដល់ ៦ព្រឹកកាលពីថ្ងៃច័ន្ទ ដែលយ៉ាងហោចណាស់មាន មនុស្សជាង ២០,០០០នាក់បានចូលរួម។ 

សម្រាប់ការឆ្លងឆ្នាំ គួរតែនាំគ្នាធ្វើសកម្មភាពបែបនេះមែនទេ? តើប្រិយមិត្ដយល់យ៉ាងណា? សូមមើលរូបភាពខាងក្រោម៖



















កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]