ភ្នំពេញ៖ ជាការពិត មនុស្សគ្រប់គ្នា តែងតែប្រាថ្នាចង់បាន មនុស្សដែលអាចរួមរស់ជាមួយគ្នាបាន ហើយនឹងអាចកាន់ដៃគ្នា រៀបការ ក្នុងថ្ងៃរៀបការ។

ក្នុងនោះដែរ ក៏មានតារាខ្មែរជាច្រើនដួង បានរកឃើញ គូស្នេហ៍របស់ខ្លួនហើយ ជាពិសេស បន្តិចទៀតនេះ ពួកគេ នឹងក្លាយជាគ្រួសារតែមួយនឹងគ្នា ក្នុងពេលឆាប់ៗ។ អ្វីដែលសំខាន់ ពួកគេ បានស្រលាញ់គ្នា អស់រយៈពេលច្រើនឆ្នាំ ទម្រាំហ៊ាន សារភាពប្រាប់មហាជន ឲ្យដឹងលឺជាសាធារណៈ ព្រោះថា ពួកគេ ចង់ឲ្យច្បាស់លាស់ ជាមួយនឹងគ្នាសិន មុនពេលសម្រេចចិត្ត ឲ្យគ្រប់គ្នា ដឹងរឿងរបស់ពួកគេ។

ទង្វើរបស់តារាទាំងនេះ ក៏បានធ្វើឲ្យ អ្នកគាំទ្រ សរសើរថា ជាស្នេហាបែបចាស់ទុំ​ គួរឲ្យពេញចិត្ត ដោយមិនចេះទម្លាយផ្តេសផ្តាស បើមិនទាន់ច្បាស់ មិនហ៊ានទម្លាយ៕

តោះតាមដានជាមួយខ្មែរឡូត ថាមាន តារាណាខ្លះ៖

១) ឱក សុគន្ធកញ្ញា៖ ក្នុងមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា សុគន្ធកញ្ញា បង្ហាញមុខគូដណ្តឹងខ្លាំង ហើយអ្វីដែលសំខាន់ ប្រហែលមិនយូរទេ នឹងមានដំណឹងល្អក្នុងពេលឆាប់ៗនេះ។ ក្នុងនោះដែរ កាលពីកន្លងទៅ តារាស្រីរូបនេះ ក៏ធ្លាប់និយាយដែរថា នាងនឹងរៀបការ ក្នុងអាយុ៣១ឆ្នាំ ដូច្នេះឆ្នាំនេះ គឺនាង ដល់អាយុនេះហើយ។ បើតាមប្រភពជិតស្និទ្ធ បានបង្ហើបថា សុគន្ធកញ្ញា នឹងរៀបការ ចុងឆ្នាំ២០១៨ នេះហើយ។ 

មិនតែប៉ុណ្ណោះ មុនពេល ពួកគេ ក្លាយជាគូដណ្តឹងគ្នានេះ គឺពួកគេ បានស្រលាញ់គ្នា មិនតិចជាង៥ឆ្នាំនោះទេ ហើយក្នុងខណៈពេលនោះ ពួកគេ ក៏បានស្វែងយល់ចិត្តគ្នាច្រើនខ្លាំងបំផុត។ 

សុគន្ធកញ្ញា
សុគន្ធកញ្ញា

២) ញ៉ែម សុគន្ធ៖ ព័ត៌មាន តារាប្រុសរូបនេះ បានភ្ជាប់ពាក្យជាមួយនឹង ស្រីស្អាត គឺធ្វើឲ្យកក្រើកខ្លាំងជាទីបំផុត ព្រោះមិនដែលដឹងថា លោក ទាក់ទងគ្នា តាំងពីពេលណានោះទេ។ ក្នុងនោះ មុនពេលភ្ជាប់ពាក្យជាមួយគ្នា គឺពួកគេ បានស្រលាញ់ អស់រយៈពេល៣ឆ្នាំមកហើយ។

ញ៉ែម សុគន្ធ
ញ៉ែម សុគន្ធ

៣) មាស សុខសោភា៖ បើងាកមករក តារាចម្រៀងស្រី​ដ៏ល្បីនេះវិញ គឺនាង បានស្រលាញ់សង្សារ ជិត១១ឆ្នាំហើយ ទម្រាំបង្ហាញជាសាធារណៈ មកទល់ពេលនេះ ព្រោះថា ពីដំបូងឡើយ រូបនាង​មិនចង់ ឲ្យជីវិតឯកជន មានការបែកធ្លាយខ្លាំងនោះទេ។

មាស សុខសោភា
មាស សុខសោភា

៤) គង់ ចាន់ស្រីមុំ៖ បើទោះបីជាពេលនេះ រូបនាង បានសាងជីវិតគ្រួសារ ជាមួយនឹង​លោក គឹម សីហា តែក៏មិនមានអ្នកដឹងនោះទេថា អ្នកទាំងពីរ ស្រលាញ់គ្នាប៉ុន្មានឆ្នាំមុនទម្លាយ។

តាមពិត មុននឹងបង្ហាញពីជីវិតស្នេហាពីដំបូង គឺពួកគេ បានស្រលាញ់ និងមើលចិត្តថ្លើមគ្នា អស់៤ឆ្នាំ ទម្រាំ បង្ហាញជាសាធារណៈ។ ហើយប៉ុន្មានឆ្នាំបន្ទាប់ ពួកគេ ក៏បានគិតគូ រឿងពិធីរៀបការ ហើយក៏បានសាងគ្រួសារ ដ៏មានសុភមង្គល ដូចបច្ចុប្បន្ន ដែលអ្នកបានឃើញ។

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ