បន្ទាប់ពីមាននារីប្រេស៊ីលដែលមានអាយុ ២០ឆ្នាំ បានបញ្ចប់ការដេញថ្លៃ កាលពី៣ខែមុន ដែលទទួលប្រាក់ ៧៨០,០០០ ដុល្លារនោះមក ពេលនេះក៏ស្រាប់តែលេចចេញ នារីវ័យក្មេងម្នាក់ទៀត ធ្វើការដេញថ្លៃព្រហ្មចារីយ៍ សម្រាប់យកប្រាក់ទៅជួយម្ដាយដែលឈឺដូចគ្នា។

យោងទៅតាមប្រភពព័ត៌មានរបស់ ប្រទេសអង់គ្លេសបានឲ្យដឹងថា នារីដែលចាប់ផ្ដើមធ្វើការដេញថ្លៃនេះ មានឈ្មោះថា Rebecca Bernardo ជាសិស្សរៀននៅអនុវិទ្យាល័យ និងមានអាយុ ១៨ឆ្នាំ។ គោលបំណងចាំបាច់ដែលនាងត្រូវ ការលក់ព្រហ្មចារីយ៍ដោយសារតែនាង ត្រូវការប្រាក់មួយចំនួនធំ ដើម្បីយកទៅព្យាបាលម្ដាយ ដែលកំពុងតែមានជំងឺ ពិការអវយវៈ មិនអាចកម្រើកបាន។ បន្ទាប់ពីនាងធ្វើការប្រកាសនៅក្នុង YouTube នាងបានទទួលការដេញថ្លៃ ៣ តែតម្លៃថ្លៃជាងគេគឺ ៣៥,០០០ ដុល្លារ ទោះជាយ៉ាងណាការដេញថ្លៃនេះ មិនទាន់មានប្រសិទ្ធិភាពនោះទេដោយសារតេដេញថ្លៃនេះ មានភាពខុសឆ្ងាយ ២២ដងពី នារីប្រស៊ីលចាស់។

នៅក្នុងការធ្វើបទសំភាសន៍ពី CNN នាងនិយាយថា នាងខិតខំធ្វើការក្រៅម៉ោង ដូចជាអ្នករត់តុ អ្នកបម្រើការងារផ្សេងៗ តែនាងនូវតែមិនអាចស្វែងរកប្រាប់គ្រប់គ្រាប់ សម្រាប់ការព្យាបាលម្ដាយនោះទេ។ នាងបន្ដថា ព្រហ្មចារីយ៍របស់នាង គឺនាងទុកដូចជាទ្រព្យសម្បត្ដិ ហើយនាងក៏ធ្លាប់មានបងស្រីម្នាក់ដែរ តែបានស្លាប់បាត់ទៅហើយ។ ចំពោះឪពុករបស់នាង ក៏នាងមិនដែលបានឃើញមុខដូចគ្នា។

យ៉ាងណាមិញ សម្រាប់មនុស្សដែលពេញវ័យ ឬគ្រប់ការ អាចមានសិទ្ធក្នុងការធ្វើជាស្រីពេស្យាចារ ឬ អាចលក់ខ្លួនដើម្បីដោះដូរជាមួយលុយ ដែលទាំងនេះគឺជារឿងស្របច្បាប់នៅក្នុងប្រទេសប្រេស៊ីល។

តើប្រិយមិត្ដយល់យ៉ាងណា?





កែសម្រួលដោយ ម៉ា

ខ្មែរឡូត



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]