ភ្នំពេញ៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ បន្ទាប់ពីមុននេះមិនប៉ុន្មានម៉ោងផេកផ្លូវការរបស់ ផលិតកម្មសាន់ដេ បានបង្ហោះវីដេអូចម្រៀងបទថ្មីរបស់លោក កែវ វាសនា លើបណ្ដាញសង្គម។

ជាក់ស្ដែង ក្នុងវីដេអូចម្រៀងថ្មី ដែលមានចំណងជើងថា «នឹកមនុស្សម្នាក់ដែលមិនបានស្រលាញ់ខ្ញុំ» មួយនោះ ក៏មានការចូលរួមសម្ដែងពីគ្រាប់ពេជ្រ ប្រចាំផលិតកម្ម ពោលគឺកញ្ញា សុខ ពិសី ទៀតផង។

យ៉ាងណាមិញ ការវិលត្រឡប់មកទ្រនំចាស់មួយនេះ បានធ្វើឲ្យមហាជនស្រឡាំងកាំង ព្រោះតែមិននឹកស្មានថា លោក កែវ វាសនា ដាច់ចិត្តចោលផលិតកម្មថោន រួចមកសាងស្នាដៃជាមួយការចេញចម្រៀងយ៉ាងពីរោះ ក្នុងទ្រនំចាស់មួយនេះឡើយ។

ទោះជាមានរឿងបែបនេះពិតមែន ប៉ុន្តែគ្រប់គ្នា ក៏នៅតែរំពឹងថាបទមនោសញ្ចេតនា ស្នេហាកម្សត់របស់លោក ដែលចាប់ដៃសម្ដែងរួមគ្នា និងកញ្ញារូបស្រស់ សុខ ពិសី មុខជាអាចឆក់យកប្រជាប្រិយភាព ពីទស្សនិកជនជាថ្មីម្ដងទៀតមិនខាន៕

ចង់ជ្រាបកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម៖

កែវ វាសនា
បទថ្មី កែវ វាសនា
បទថ្មី កែវ វាសនា
បទថ្មី កែវ វាសនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី