អាមេរិក៖ មិនប៉ុន្មានថ្ងៃមុននេះ គេបានប្រទះឃើញកំពូលតារាចម្រៀង Justin Bieber បានដឹកដៃគូដណ្តឹងជាទីស្រលាញ់នាង Hailey Baldwin ដើរចូលក្នុងតុលាការ ដើម្បីធ្វើរឿងដ៏អស្ចារ្យមួយមិននឹកស្មានដល់។

នេះបើយោងតាមសាក្សី ដែលឃើញផ្ទាល់ភ្នែកជាច្រើន បានអះអាងថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ Justin និង Hailey បានបណ្តើរគ្នាចូលក្នុងតុលាការមួយ នៅក្នុងទីក្រុង New York ដើម្បីចុះសំបុត្រអាពាហ៍ពិពាហ៍ ឬគេហៅថាអេតាស៊ីវិល។ លើសពីនេះ គេសង្កេតឃើញថាតារាប្រុសវ័យ២៤ឆ្នាំរូបនេះ ពិតជាមានអារម្មណ៍ក្តុកក្តួលនិងរំភើបចិត្តជាខ្លាំង រហូតស្រកទឹកភ្នែក ខណៈនិយាយពាក្យមួយឃ្លា ទៅកាន់គូដណ្តឹងសំណព្វចិត្តរបស់លោកថា៖ "I can't wait to marry you, baby." បើនិយាយឲ្យស្រួលស្តាប់ទៅ លោកមិនពិតជាមិនអាចរង់ចាំ បានតទៅទៀតនោះទេ ក្នុងការរៀបការជាមួយមនុស្សស្រីដែលលោកស្រលាញ់ និងចង់ប្រើជីវិតរស់នៅជាមួយនាង។

មិនតែប៉ុណ្ណោះ បើតាមសាក្សីផ្ទាល់ភ្នែកម្នាក់ទៀត បានបន្ថែមថា ចៅក្រមក្នុងនោះគ្រាន់តែបានបង្ហើបប្រាប់ថា ពួកគេបានរៀបការហើយ ហើយក៏មិនបានបញ្ជាក់អ្វីទៀតនោះទេ។

ប៉ុន្តែទោះជាយ៉ាងណា តាមដំណឹងខ្សឹបខ្សៀវចុងក្រោយនេះ បានលេចឮថា Justin និង Hailey បានធ្វើដំណើរចាកចេញពីប្រទេសហើយ៕

ថតបាន Justin ដឹកដៃ Hailey ដើរចូលតុលាការ ចុះអេតាស៊ីវិល
Justin និងHailey
Justin និងHailey
Justin និងHailey
Justin និងHailey
Justin និងHailey
Justin និងHailey
Justin និងHailey
Justin និងHailey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]