ភ្នំពេញ)៖ ប្រិយមិត្តទស្សនិកជន ប្រាកដជាបានជ្រាបច្បាស់រួចមកហើយ កាលពីមួយរយៈកន្លងទៅ ពាក់ព័ន្ធទៅនឹងកូនប្រុស របស់អតីតតារាសម្ដែង និងជាពិធីករ លោក លាន អាហ្វ្រីគិ នីន គឺលោក លាន បញ្ចនីត ដែលបានបកស្រាយបទចម្រៀងរួមគ្នា ជាមួយនឹងលោក ខាន់ ជេមស៍ ក្នុងបទចម្រៀង «សុំស្នេហ៍តែបរាជ័យ» ដែលទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន បានចេញ Full MV ហើយនៅពេលថ្មីៗនេះ ធ្វើឲ្យអ្នកទស្សនា ចាប់អារម្មណ៍ខ្លាំង។

យ៉ាងណាមិញ ក្រោយពីលោក ខាន់ ជេមស៍ បានស្នើទៅថៅកែផលិតកម្មសាន់ដេ ក្នុងការថត MV រួមគ្នា ជាមួយលោក លាន បញ្ចនីត រួចមក ពេលនេះ «សុំស្នេហ៍តែបរាជ័យ» របស់អ្នកទាំងពីរក៏បានបញ្ចេញ MV ជាផ្លូវការ ដែលរិតតែទទួលបានការចាប់អារម្មណ៍ កាន់តែខ្លាំងឡើងថែមទៀត ពីសំណាក់ទស្សនិកជន ជាពិសេសអ្នកគាំទ្រអ្នកទាំងពីរផ្ទាល់តែម្ដង។

ជាការពិតណាស់ MV ក៏ដូចជាការបកស្រាយរួមគ្នា របស់តារាចម្រៀងវ័យក្មេង លោក លាន បញ្ចនីត និងលោក ខាន់ ជេមស៍ ក្នុងបទចម្រៀង «សុំស្នេហ៍តែបរាជ័យ» មួយបទនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ ក៏ដូចជាមានការគាំទ្រកាន់តែខ្លាំង គួរឲ្យកត់សម្គាល់ ខណៈបទនេះ ចេញជា MV បង្ហោះនៅលើបណ្ដាញ សង្គមមិនទាន់បានប៉ុន្មានផង មានអ្នកចូលទស្សនា យ៉ាងច្រើនសន្ធឹកសន្ធាប់។

គួរបញ្ជាក់ថាលោក លាន បញ្ចនីត ដែលត្រូវបានគេស្គាល់ថា គឺជាកូនប្រុសរបស់លោក លាន អាហ្វ្រីគិនីន គឺជាតារាចម្រៀងឯករាជម្នាក់ កន្លងមកតារាចម្រៀងវ័យ១៧ឆ្នាំរូបនេះ ធ្លាប់មានបទចម្រៀងផ្ទាល់ខ្លួន ជាច្រើនបទមកហើយ ក្នុងនោះរួមមានដូចជាបទ «សុំស្នេហ៍តែបរាជ័យ, ដង្ហើមចុងក្រោយ, ទឹកភ្នែកម៉ែ, ហេតុអ្វីនៅតែប្រច័ណ្ធ» និងបទ «ដួងតារា» ជាដើម ដែលសុទ្ធសឹងតែជាបទចម្រៀងផ្ទុះខ្លាំង នៅក្នុងបណ្ដាញសង្គម៕

ខាន់ ជេមស៍​ និង លាន បញ្ចនីត
ខាន់ ជេមស៍​ និង លាន បញ្ចនីត
ខាន់ ជេមស៍​
ខាន់ ជេមស៍​ និង លាន បញ្ចនីត

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍