រាជធានីភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ ម្នាក់ខឹងម្តាយស្តីបន្ទោស និងវាយ៣ទៅ៤ដៃ ចាប់កូនប្រុសអាយុ ទើបតែ២ខួបបោកនឹងថ្ម បណ្តាលឱ្យពកក្បាល តែសំណាង ល្អមិនស្លាប់ ហើយត្រូវបានសមត្ថកិច្ច ហៅទៅសួរនាំ ដែលហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២  មករា ២០១៣ នៅខាងជើងវត្តចាស់ ស្ថិតក្នុងភូមិទី២ សង្កាត់ជ្រោយចង្វា ខណ្ឌប្ញស្សីកែវ ។

ម្តាយប្ញស្យាចាប់កូនបោកនឹងថ្មឈ្មោះប៉ែន នារីរ័ត្នន៍ អាយុ២០ឆ្នាំ មានកូន២នាក់ ម្នាក់អាយុ២ឆ្នាំ និងម្នាក់ទៀតអាយុ៣ខែ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពឱ្យដឹងថា មុនពេលកើតហេតុ នារីខាងលើបានយកកូន២នាក់ទៅឱ្យម្តាយមើល។ ចំណែកស្ត្រីជាម្តាយឈ្មោះសោម ស៊ីណាត អាយុ៤៨ឆ្នាំ ពេលឃើញកូនស្រីមិនយកចិត្តទុកដាក់មើលថែរក្សាកូន គិតតែពីដើរលេងនោះ ក៏បានដើររក លុះឃើញនាងនៅផ្ទះអ្នកជិតខាង ក៏បានដើរទៅស្តិ បន្ទោស និងវាយ៣ទៅ៤ដៃរហូតធ្វើឱ្យនាងខឹង ក៏ចាប់កូនប្រុសបោកទៅនឹងថ្មតែម្តង។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕









បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]