ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែងប្រុស លោក រតនៈ ពិសិដ្ឋ ជាតារាប្រុសមួយដួង ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជននាពេលបច្ចុប្បន្ននេះ តាមរយៈការសម្ដែងខ្សែភាពយន្ត និងស្ពតពាណិជ្ជកម្មធំៗជាច្រើនផងដែរ។

ជាក់ស្ដែង ស្របពេលកេរ្តិ៍ឈ្មោះនៅក្នុងវិស័យសិល្បៈសម្ដែង របស់តារាសម្ដែងរូបនេះ កាន់តែមានភាពល្បីល្បាញខ្លាំងឡើងនោះ ចំពោះការរៀបចំខ្លួន និងស្ទីលលេងខ្លួននីមួយៗរបស់លោក ក៏កាន់តែធ្វើឲ្យរូបលោក រឹតតែមានរូបរាងស្រស់សង្ហា និងទាក់ទាញខ្លាំងឡើងថែមទៀតផងដែរ។

យ៉ាងណាមិញ បើងាកក្រឡេកមកមើល សម្រស់ម្តាយបង្កើតរបស់លោក រតនៈ ពិសិដ្ឋ វិញម្តង ដោយនៅក្នុងនោះឃើញថា តាមរយៈរូបភាពនីមួយៗម្តាយរបស់តារារូបនេះ ពិតជាស្រស់ស្អាត មិនថាការតែងខ្លួនពិតជាសមសួន មិនត្រឹមតែប៉ុណ្ណោះម្តាយរបស់លោក មានវ័យជិតចូល៧០ឆ្នាំទៅហើយ ក៏ប៉ុន្តែសម្រស់នៅតែស្អាតសាច់សខ្ចី មិនចាញ់ក្មេងៗប៉ុន្មាននោះទេ។

ទន្ទឹមជាមួយគ្នានេះដែរ ក្រោយពីបានឃើញដូច្នោះ ក៏មានអ្នកគាំទ្រជាច្រើនបានសរសើរ ដល់ម្តាយរបស់លោក ដោយមិនត្រឹមតែស្រលាញ់ថ្នាក់ថ្នម និងជាម្តាយល្អសម្រាប់រូបលោកនោះទេ តែបើនិយាយពីសម្រស់ក៏ស្អាត មិនណយនោះដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីឲ្យជ្រាបច្បាស់ ៖ 

រតនៈ ពិសិដ្ឋ និងម្ដាយ
រតនៈ ពិសិដ្ឋ និងម្ដាយ
រតនៈ ពិសិដ្ឋ និងម្ដាយ
រតនៈ ពិសិដ្ឋ និងម្ដាយ
រតនៈ ពិសិដ្ឋ និងម្ដាយ
រតនៈ ពិសិដ្ឋ និងម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ​ ពិសិដ្ឋ