ភ្នំពេញ ៖ មានការភ្ញាក់ ផ្អើលមួយបាន កើតឡើងនៅ មុខការិយា ល័យធ្វើលិខិតឆ្លងដែន ជិតស្ដុបជលផល តាមបណ្ដោយផ្លូវម៉ៅ សេទុង ក្នុងខណ្ឌ ចំការមន កាលពី វេលាម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ ២០១៣ បន្ទាប់ពីមានបុរសម្នាក់ជាអ្នកបើក រថយន្ដម៉ាកឡង់រ៉ូវ៉ែ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-8998 បានចុះ ពីលើរថយន្ដហើយ ដកកាំភ្លើងវាយទៅលើ បុរសម្នាក់មានមុខ របរជាអ្នករត់ម៉ូតូកង់បី បណ្ដាលឱ្យរងរបួស រួចហើយបានបើក រថយន្ដចេញពីកន្លែងកើតហេតុ បាត់តែម្ដង ។

ប្រភពព័ត៌មាន ពីសាក្សីនៅកន្លែងកើត ហេតុបានឱ្យដឹងថា មូលហេតុដែលនាំឱ្យអ្នកបើករថយន្ដ ស៊េរីទំនើបខាងលើនេះដកកាំភ្លើង វាយម្ចាស់ ម៉ូតូកង់បី ដែលកំពុងឈរ ចាំភ្ញៀវ នៅកន្លែងកើតហេតុនោះ ដោយសារតែខឹង ជនរងគ្រោះស៊ីញ៉ូភ្នែក និងចង់ញ៉ែប្រពន្ធ របស់ខ្លួន ដែលចេញពីការិយាល័យធ្វើលិខិត ឆ្លងដែននោះ ។

ប្រភពបានបន្ដថា អ្នកបើក រថយន្ដឡង់រ៉ូវ៉ែ បានឈប់រថយន្ដនៅខាងមុខ ដើម្បីរង់ចាំស្ដ្រី ម្នាក់ ដែលគេសង្ស័យថា ជាភរិយានោះ ប៉ុន្ដែ នៅពេលស្ដ្រីនោះធ្វើ ដំណើរ ចេញពីការិយាល័យ ធ្វើលិខិតឆ្លងដែន ទំនងម្ចាស់ម៉ូតូកង់បីហៅ ឱ្យជិះម៉ូតូរបស់ខ្លួន ប៉ុន្ដែបែរជាត្រូវ អ្នកបើក រថយន្ដឡង់រ៉ូវ៉ែ ចុះពីលើរថយន្ដវាយនិងកាំ ភ្លើង បណ្ដាល ឱ្យរងរបួស រួចហើយបើករថយន្ដ ចេញពីកន្លែងកើតហេតុបាត់ទៅ ។

យ៉ាងណាក៏ដោយ គ្មានប្រភពព័ត៌មាន ណាមួយបញ្ជាក់ពីអត្ដសញ្ញាណ អ្នកបើករថយន្ដ ឡង់រ៉ូវ៉ែ និងស្ដ្រីដែលរួមដំណើរព្រមទាំងជន រងគ្រោះជាម្ចាស់ម៉ូតូកង់បីនោះឡើយ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]