ជាការពិតណាស់ ការរស់នៅក្នុងសង្គមនាពេលបច្ចុប្បន្ន មនុស្សគ្រប់គ្នា តែងចង់ទាមទារចំណាប់អារម្មណ៍ពីអ្នកជុំវិញខ្លួន ជាពិសេសគឺមនុស្សស្រីយើងតែម្ដង។ តួយ៉ាង មិនថាការស្លៀកពាក់ ស្ទីលតុបតែងខ្លួន វាគឺជាមធ្យោបាយសំខាន់ណាស់សម្រាប់ បង្កើនទំនុកចិត្ត និងភាពជឿជាក់មកលើខ្លួនឯង។ 

ដោយឡែក ចំពោះប្រភេទគ្រឿងអលង្ការវិញ ក៏ជាចំណុចដែលខ្វះមិនបាន សម្រាប់​ស្រ្តីគ្រប់គ្នា ដើម្បីលម្អខ្លួន បង្កើនសម្រស់ ឲ្យកាន់តែមានភាពស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ដែរ។ ប៉ុន្តែ ផ្ទុយទៅវិញបើសិនជាអ្នករើស ប្រភេទគ្រឿងអលង្ការខុសនោះ វាក៏អាចក្លាយជាចំណុចអវិជ្ជមានធំមួយផងដែរ។

យ៉ាងណាមិញ បើសិនជាគិតថាខ្លួនមានលទ្ធភាព និងចង់ធ្វើជានារីដ៏ហាយសូ ហើយបង្កប់ដោយភាពថ្លៃថ្នូរនោះ កុំភ្លេចគ្រឿងអលង្ការប្រភេទទាំងនេះឲ្យសោះ ក្នុងនោះរួមមាន៖ 

១. ត្បូងពេជ្រ៖ វាគឺជាគ្រឿងអលង្ការ ដែលមានសំខាន់សំរាប់ស្ត្រីគ្រប់រូប។ គ្រឿងអលង្ការនេះគឺល្អឥតខ្ចោះ សម្រាប់ការបំពេញរូបរាងនារីយើងឲ្យកាន់តែស្រស់ស្អាត។ អ្នកអាចពាក់វាជាមួយអ្វីៗគ្រប់យ៉ាង មិនថាការចូលរូមកម្មវិធីទាំងផ្លូវការនិងមិនផ្លូវការនោះទេ។ រឿងដ៏ល្អមួយទៀតអំពីត្បូងពេជ្រ គឺថាពួកវាមានតម្លៃស្ថេរ មិនងាយចុះថ្លៃ ហើយគ្រាប់ពេជ្រ ត្រូវបានចាត់ទុកថាជាមិត្តល្អបំផុតរបស់នារី។ 

ប៉ុន្តែពេជ្រគឺជាជម្រើសមានតម្លៃថ្លៃណាស់ ប្រសិនបើគ្រឿងអលង្ការពេជ្រមានតម្លៃថ្លៃពេក សម្រាប់អ្នកនោះមានជម្រើស​ មានតំលៃសមរម្យផ្សេងទៀត អ្នកអាចជ្រើស ប្រភេទ Moissanite ជំនួសឱ្យពេជ្រ។ 

ពេជ្រនិង Moissanite មានភាពខុសគ្នាតាមរបៀបផ្សេងៗជាច្រើន ទាំងតម្លៃ និង លក្ខណៈពណ៌។

រូបភាពតំណាង

២.គុជខ្យង មិនមានអ្វីឆើតឆាយ និងទំនើបដូចជាគ្រាប់ពេជ្រនោះទេ ប៉ុន្តែគុជខ្យង អាចត្រូវបានពាក់ជាមួយនឹងរ៉ូបមួយនៃពណ៌ណាមួយក៏បាន។ វាជាគ្រឿងអលង្ការមួយដែលគួរតែស្ថិតនៅក្នុងប្រអប់ គ្រឿងអលង្ការរបស់ស្ត្រីគ្រប់រូប។ អ្នកអាចច្នៃវាទៅជាក្រវិលគុជខ្យង ឬ បណ្តោងខ្សែ-ក ត្បូងចិញ្ចៀន ទៅតាមអ្វីដែលអ្នកស្រលាញ់ចូលចិត្ត ។ 

ហើយចំពោះគ្រឿងអលង្ការប្រភេទនេះ វាអាចជួយក្នុងការបង្កើតរូបរាងមនុស្សស្រីយើង ឲ្យកាន់តែមានភាពទាក់ទាញ ដោយមើលទៅឃើញ ឆើតឆាយដែរ។

រូបភាពតំណាង

៣. Armlet គឺជាប្រភេទគ្រឿងអលង្ការ ពាក់ជាខ្សែដៃនៅលើកដៃ វាស្តង់ដារខ្លាំងណាស់ ។ មានមនុស្សភាគតិចណាស់ ដែលពាក់វានៅលើដៃខាងលើ។ 

ប៉ុន្តែArmlet ពិតជាអាចបន្ថែម នូវភាពលេចធ្លោយ៉ាងពិសេស ចំពោះរូបរាងរបស់មនុស្សស្រី ។ វាគឺជាគ្រឿងអលង្ការ ដ៏ល្អឥតខ្ចោះសម្រាប់រដូវក្តៅ ដែលជាទូទៅ មានតែជនបរទេសតែប៉ុណ្ណោះដែលនិយម យកគ្រឿងអលង្ការបែបនេះ មកលម្អខ្លួន ព្រោះវាជាប្រភេទគ្រឿងកម្រ ដែលមិនសូវមានអ្នកណាចាប់អារម្មណ៍នោះទេ ។ យ៉ាងណាមិញអ្នកស្គាល់ Armlet ភាគច្រើនជានារី ហាយសូរខ្លាំង រស់នៅជាមួយភាពទាន់សម័យ និងដេញម៉ូតជាមួយគ្រឿងអលង្ការបែបបរទេស។

រូបភាពតំណាង

៤.ខ្សែ-កវែង មិនខុសពី Armlet ប៉ុន្មាននោះទេ ខ្សែ-កវែងជាម៉ូតទាន់សម័យហើយពួកវាមើលទៅល្អជាមួយនឹង ដោយសម្លៀកបំពាក់បែបសុភាព។ ប៉ុន្តែគ្រឿងអលង្ការមួយនេះ អាចជាជម្រើសដ៏ល្អសម្រាប់មនុស្សស្រី លម្អខ្លួនពេលចូលរូមគ្រប់កម្មវិធី ទាំងផ្លូវការនិងមិនផ្លូវការ។ ប្រសិនបើអ្នកមិនចូលចិត្ត ខ្សែកមាសឬប្រាក់នោះអ្នកអាចជ្រើសរើសយកខ្សែ-កវែងនេះ ដើម្បីពាក់លម្អសម្រស់ ។ 

ទាំងនេះជួយក្នុងការបង្កើត រូបរាងទាន់សម័យបន្ថែមទៀត នឹងមើលទៅកាន់តែអស្ចារ្យ ជាពិសេសនៅពេលពាក់ជាមួយនឹងសំលៀកបំពាក់ឥណ្ឌា។ អ្នកអាចពាក់ខ្សែ-កវែង បន្ថែមជាមួយការតុបតែងមុខបែបសុភាពបន្តិច អមនឹងម៉ូតរ៉ូប វែងខ្លីទៅតាមចំណូលចិត្ត ឬក៏អាច ស្លៀកខោវែងក៏បាន ព្រោះ ខ្សែ-កវែង ជាប្រភេទគ្រឿងអលង្ការមិនងាយរើសឈុតសម្លៀកបំពាកនោះទេ។

រូបភាពតំណាង

៥.ក្រវិលរង្វង់ វាមានវត្តមាននៅស្ទើរតែគ្រប់ស្រ្ដីទាំងអស់ដែលចូលចិត្តភាពទាន់សម័យ ពួកវាជាបំណែកគ្រឿងអលង្ការដ៏គួរឱ្យទាក់ទាញនិងមានម៉ូដច្រើនជាជម្រើស ។ ពួកវាជាជម្រើសយ៉ាងល្អ ដែលអាចលម្អខ្លួននារីយើង គ្រប់ប្រភេទនៃសម្លៀកបំពាក់ទៀតផង។ 

អ្នកអាចពាក់ពួកវា ដោយសម្លៀកបំពាក់ផ្លូវការ និងជាមួយរ៉ូបធម្មតាដូចជាខោនិងសំពត់ផងដែរ។ អ្នកអាចទិញវានៅក្នុងពណ៌ផ្សេងក៏បាន ព្រោះគ្រឿងអលង្ការប្រភេទនេះវា មិនសូវមានតម្លៃថ្លៃនោះទេ ដូច្នេះសម្រាប់អ្នកមានជីវភាពមធ្យម ក៏អាច​យកវាមកលម្អរូបរាងបានយ៉ាងទាក់ទាញ មិនចាញ់គ្រឿងពេជ្រដែរ។

រូបភាពតំណាង

៦. ក្រវិលត្បូងវែង គឺជាផ្នែកសំខាន់នៃគ្រឿងអលង្ការដែលនារីគ្រប់រូបគួរតែមានជាចាំបាច់ ។ ក្រវិលដំត្បូងវែង បានដើរតួនាទីយ៉ាងល្អ ជាមួយនឹងសម្លៀកបំពាក់គ្រប់ប្រភេទ។ អ្នកអាចទិញប្រភេទក្រវិលនេះ ជាប្រាក់ឬក្រវិលមាសក៏បាន ឬក៏អាចជ្រើសរើសយកក្រវិលដែលមានរាងវែងឬជ្រើសយកក្រណាត់។

គ្រឿងអលង្ការ ម៉ូតនេះ ពិតជាអាចជំនួយត្រង់ក្នុងការបង្កើតរូបរាង និងភាពឆើតឆាយ សម្រាប់រូបរាងកាន់តែឡូយ និងមានភាពទាក់ទាញ ជាពិសេសពេលចូលរួមកម្មវិធីធំៗ។

រូបភាពតំណាង

៨.នាឡិកា ជាការពិត នាឡិកាធ្វើឱ្យអ្នកមើលទៅមានលក្ខណៈសាមញ្ញ ប៉ុន្តែ មិនបាច់និយាយទេ គ្រឿងលម្អខ្លួនប្រភេទនេះ គឺជាគោលដៅទី១ដែលនារីៗ មិនគួរមើលរំលង។ អ្នកអាចរកបាននាឡិកាដ៏ស្រស់ស្អាត ជាមួយនឹងដែលមាន ផ្ទៃមុខ​ពណ៌ខៀវឬពណ៌ផ្កាឈូក ដែលវាជាពណ៌សម្រាប់មិត្តនារី ឬអ្នកអាចជ្រើស យកនាឡិកា ដែលមានមុខដែកសាមញ្ញក៏បាន។ 

នាឡិកា គឺជាគ្រឿងលម្អដ៏ចាំបាច់ ដែលមនុស្សស្រីជាច្រើនចូលចិត្ត តែត្រូវចាំថាកុំពាក់នាឡិកាណា ដែលមានមុខធំជាងទំហំកដៃអ្នកឲ្យសោះ ហើយបើចង់ឲ្យគេចាប់អារម្មណ៍ជាងនេះទៀតនោះ អ្នកគួរប្រុងប្រយ័ត្នចំពោះ ពណ៌ នាឡិកា ព្រោះវាគឺជាផ្នែកមួយ ដែលធ្វើឱ្យអ្នកពាក់កាន់តែស្រស់ស្អាត និងមានភាពស្រស់ស្រាយទ្វេឡើង។ 

រូបភាពតំណាង

៩.ចិញ្ចៀនមួយឬពី២វង់ រឿងមួយទៀតដែលស្ត្រីត្រូវការគឺចិញ្ចៀន២ ទៅ៣ វង់ សម្រាប់ពាក់រាល់ពេលចេញក្រៅ ហើយភាគច្រើននៃមនុស្សស្រី មិនដែលចោលចិញ្ចៀនឡើយ ជាពិសេសគឺចិញ្ចៀន អាពាហ៍ពិពាហ៍នេះតែម្ដង។

បើអ្នកមិនទាន់រៀបការអាចជ្រើសប្រភេទចិញ្ចៀនត្បូង ដែលមានទំហំតូច ព្រោះពាក់លើដៃ មើលទៅគួរឲ្យស្រលាញ់ ។ បន្ថែមពីនេះ នៅពេលដែលអ្នករៀបចំវាឱ្យត្រឹមត្រូវនៅលើម្រាមដៃរបស់អ្នក កាន់តែធ្វើឲ្យសម្រស់ស្រស់ស្អាត និងជាទីចាប់អារម្មណ៍សម្រាប់អ្នកនៅក្បែរតែម្ដង៕

រូបភាពតំណាង

ប្រភព៖ romadesignerjewelry / lifehack

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]