(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឲ្យគ្រប់ស្ថានីយ៍ទូរទស្សន៍ ព្រមទាំងអាជីវករដែលមានមុខរបរពាក់ព័ន្ធ និងវិស័យសិល្បៈវប្បធម៌ ឲ្យផ្អាកទទួលយកតារា កញ្ញា សេង សូណា ចូលរួមសម្ដែង។ នេះបើតាមលិខិតរបស់ក្រសួងវប្បធម៌ ផ្ញើជូនទៅប្រធានសមាគមទូរទស្សន៍កម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

ក្រសួងវប្បធម៌ បានបញ្ជាក់ថា «ផ្អែកតាមស្មារតីនៃកិច្ចប្រជុំ របស់ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រមសីលធម៌នៃអ្នកសិល្បៈ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ បានសម្រេចដាក់ពិន័យផ្អាកតារាសម្ដែង កញ្ញា សេង សូណា មិនឲ្យធ្វើសកម្មភាពពាក់ព័ន្ធ នឹងវិស័យសិល្បៈគ្រប់រូបភាព រួមមាន៖ ការសម្ដែង ថតខ្សែភាពយន្ដ ខារ៉ាអូខេ ស្ព័ត ច្រៀងបង្ហាញមុខនៅតាមកញ្ចាក់ទូរទស្សន៍...ជាដើម រយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩»។

បើតាមលោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ឲ្យដឹងថា «ដោយមូលហេតុតារាសម្ដែងរូបនេះ តែងតែនៅបន្ដការប្រើប្រាស់ សម្លៀកបំពាក់ និងឥរិយាបថធ្វើឲ្យប៉ះពាល់ ដល់ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ តាមរយៈការថតខ្សែភាពយន្ដ និងបណ្ដាញព័ត៌មាន»។

ខាងក្រោមនេះ ជាលិខិតរបស់ក្រសួងវប្បធម៌ ផ្ញើជូនទៅប្រធានសមាគមទូរទស្សន៍កម្ពុជា៖

សេង សូណា
សេង សូណា
សេង សូណា
លិខិតរបស់ក្រសួងវប្បធម៌

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សេង សូណា