ភ្នំពេញ៖ តម្លៃខ្លួនចេញថត ឬសម្ដែងរបស់តារាស្រីប្រុសល្បីៗនៅក្នុងប្រទេស ភាគច្រើនសាមីខ្លួនកម្រ បើកបង្ហាញឲ្យទស្សនិកជន មិត្តអ្នកគាំទ្រ បានជ្រាបខ្លាំងណាស់។ ប៉ុន្តែទោះចង់ឬមិនចង់ រឿងនេះគឺនៅតែជាចម្ងល់ ដែលប្រិយមិត្តមួយចំនួនធំតែងតែព្យាយាម តាមដានចង់ដឹងផងដែរ។

ទន្ទឹមនឹងគ្នានេះដែរ កាលពីម្សិលមិញ កូនស្រីអ្នកដឹកនាំកម្មវិធីលោកតា វ៉ិចទ័រ ពោលគឺតារាកំប្លែងស្រីវ័យក្មេង កញ្ញា នីឡា ស្រាប់តែដាច់ចិត្តបង្ហើបប្រាប់ពីតម្លៃខ្លួនរបស់នាងលើបណ្ដាញសង្គម។ ដោយក្នុងនោះ នាងបានបញ្ជាក់ថា នៅពេលចេញថតម្ដងៗ គឺបានត្រឹមតែ ៥០ដុល្លារ តែប៉ុណ្ណោះ។

យ៉ាងណាមិញ ចំពោះអត្ថន័យក្នុងសារមួយនេះ នៅមិនទាន់ប្រាកដថាជាការពិតឬគ្រាន់តែជាការបង្ហោះលេង ឌឺដងអ្នកណានោះទេ ជាពិសេសសម្រាប់តម្លៃនេះដែរ ខាងនាង ក៏មិនបានបញ្ជាក់ច្បាស់ថា សំដៅលើតម្លៃនៃការថតរឿង ថតកម្មវិធី ឬជាតម្លៃថតស្ពតសម្អាងការនោះឡើយ ហើយបើតាមដឹង កន្លងមកក្រមុំរូបស្រស់នេះ មិនងាយទម្លាយតម្លៃខ្លួន ឲ្យអ្នកណាបានដឹងនោះទេ ៕

ចុះប្រិយមិត្តដទៃទៀត យល់យ៉ាងណាដែរ?

នីឡា
នីឡា
នីឡា
នីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា