ភ្នំពេញ៖ ដូចជាប្រិយមិត្តបានស្គាល់រួចមកហើយ ពីតារាសម្តែងស្រី ស៊ិចស៊ី កញ្ញា អាវី ដោយបច្ចុប្បន្ននេះ ហាក់កំពុងតែទទួលបានឱកាសការងារសិល្បៈ មួយទំហឹងតែម្តង ដោយឧស្សាហ៍ឃើញនាង លេចមុខក្នុងស្ពតនានា និងខ្សែភាពយន្តមួយចំនួនផងដែរ។

ទន្ទឹមនឹងភាពល្បីល្បាញនេះដែរ បើងាកមកមើលជីវិតឯកជនរបស់នាង ក៏មិនធម្មតាដែរ ដែលសម្បូរទៅដោយ របស់របរទំនើប សុទ្ធតែប្រ៊េនៗតែម្តង ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ គឺផ្ទះរបស់នាង ដែលមានទីលំនៅ នៅក្នុងរាជធានីភ្នំពេញផ្ទាល់ ដោយត្រូវបានរៀបចំយ៉ាងប្រណីត គួរឲ្យចង់រស់នៅថែមទៀតផង។

ជាក់ស្ដែង បើនិយាយពីទិដ្ឋភាពខាងក្នុងផ្ទះវិញ គឺពិតជាស្រស់ស្អាតខ្លាំងមែនទែន ដោយតារាស្រីរូបនេះ បានរៀបចំសុទ្ធសឹងតែគ្រឿងសង្ហារឹមប្រណីតៗជាច្រើន រីឯចំណែកបន្ទប់គេងរបស់នាងវិញ ក៏បានរចនារឹតតែមានភាព ទាក់ទាញខ្លាំងមែនទែន ដោយបន្ថែមជាមួយនឹង គ្រែគេងព្រះនាង ទូសម្លៀកបំពាក់ និងទូតុបតែងមុខ ដែលសុទ្ធសឹងតែមានពណ៌មាសចែងចាំងភ្នែកតែម្ដង៕

ចង់ជ្រាបថាស្រស់ស្អាតកម្រិតណា តោះទៅតាមដានជាមួយគ្នា៖ 

អាវី
បន្ទប់គេង អាវី
បន្ទប់ទទួលភ្ញៀវ អាវី
អាវី
អាវី
អាវី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]