អង់គ្លេស៖ ការប្រកួតក្របខណ្ឌ UEFA Champions League បានត្រលប់មកវិញហើយនារាត្រីយប់នេះ ខណៈការប្រកួតដ៏ធំរវាងក្រុម Liverpool និងក្រុម Paris Saint Germain នឹងត្រូវធើ្វការប្រកួតនារាត្រីនេះ វេលាម៉ោង២រំលងអាធ្រាត។ 

Liverpool Vs PSG

ក្រុមទាំង២ស្ថិតនៅក្នុងពូលC ដែលមាន២ក្រុមផ្សេងទៀតដូចជា Crvena zvenda និងក្រុម Napoli ខណៈការប្រកួតរវាងក្រុមយក្សមកពីអង់គ្លេស និងក្រុមយក្សមកពីបារាំង ត្រូវបានគេចាត់ទុកថា ជាការប្រកួតដ៏ធំជាងគេសម្រាប់សប្ដាហ៍នេះ។

Liverpool បញ្ចប់ចំណាត់ថ្នាក់លេខ៤ក្នុងតារាង Premier League រដូវកាលមុន និងជាជើងឯករង Champions League រដូវកាលមុនផងដែរ ខណៈ PSG ជាជើងឯកលីកបារាំង ដែលការបង្ហាញខ្លួនក្នុងក្របខណ្ឌកំពូលអឺរ៉ុបនេះ គឺជាការបង្ហាញខ្លួន៥ដង ក្នុង៦រដូវកាលចុងក្រោយ។  

ក្រុមម្ចាស់ពានរង្វាន់ UCL ៥សម័យនេះ បានភ្លាត់ចាញ់២ប្រកួត ក្នុង៣ប្រកួតចុងក្រោយក្នុងដី នៃពានរង្វាន់មួយនេះ ខណៈ ៤ប្រកួតចុងក្រោយរបស់ PSG ទល់នឹងក្រុមអង់គ្លេស គឺមិនដែលឈ្នះនោះឡើយ (ស្មើ៣ ចាញ់១) ។ 

Liverpool
PSG

សម្រាប់បញ្ហាកីឡាកររបួសវិញ ខាងក្រុមម្ចាស់ផ្ទះនឹងត្រូវបាត់បង់កម្លាំងសំខាន់ចំនួន ៣រូប មានដូចជា Lovren, Chamberlain និង Lallana ខណៈក្រុមភ្ញៀវបាត់បង់កីឡាករចំនួន ៤រូប ដូចជា Dani Alves, Kurzawa, Verratti (ពិន័យ) និង Buffon (ពិន័យ)។

ចាំមើលថាតើយប់នេះ ក្រុមណានឹងអាចរកបាន៣ពិន្ទុដំបូងសម្រាប់វគ្គសន្សំពិន្ទុតាមពូល Champions League? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]