ថៃ៖ ក្រោយពីហេតុការណ៍ដ៏រន្ធត់នៃស្លាប់របស់ តារា​ម៉ូ​ដែល​លំដាប់សេដ្ឋី ដ៏​ល្បី​មួយរូប​ក្នុងប្រទេស​ថៃ នាង Kay Kanyakorn បានធ្វើឲ្យផ្អើលអស់អ្នកលេងបណ្ដាញសង្គម ក៏ដូចជាទស្សនិកជន យ៉ាងច្រើននោះ ពេលនេះ ខាងក្រុមគ្រួសាររបស់នាង ក៏បានសម្រេចិត្តរៀបចំពិធីបុណ្យសពនាងតាមប្រពៃណីហើយដែរ។

តួយ៉ាង ក្នុងពិធីបុណ្យសពរបស់នាង ត្រូវបានគេរៀបចំយ៉ាងយកចិត្តទុកដាក់ និងធ្វើធំដុំបំផុត ដោយមានការតុបតែងលម្អផ្កាយ៉ាងច្រើន ហើយក៏មានការដាក់បង្ហាញពីស្នាដៃពានរង្វាន់ ដែលតារាស្រីរូបនេះ ធ្លាប់ទទួលបានកាលពីពេលនាងនៅរស់។

គួររម្លឹកដែរថានាង Kay Kanyakorn គឺជា​ម្ចាស់​ជ័យលាភី​ក្នុង​កម្មវិធី Thailand’s Next Top Model នាង​បានសម្លាប់​ខ្លួន​ដោយ​ការធ្វើអត្តឃាត​លោត​ពីលើ​អគារ​វីឡា​កម្ពស់ ៣ ជាន់ ​ស្ថិតនៅ​ក្នុងស្រុក Chok Chai នៃ​ខេត្ត Nakhon Ratchasima ។ ចំពោះមូលហេតុនៃការស្លាប់របស់នាង ត្រូវបានក្រុមប៉ូលីសសង្ស័យថាជាករណី ធ្វើអត្តឃាតខ្លួនឯង ដោយសារ​នាងមានជំងឺស្ត្រេស​ខ្លាំងពេក។

ខាងក្រោមនេះជាទិដ្ឋភាពក្នុងពិធីបុណ្យសពរបស់តារាម៉ូដែលល្បីថៃនាង Kay Kanyakorn៖ 

ទិដ្ឋភាពបុណ្យសព Kay Kanyakorn
ទិដ្ឋភាពបុណ្យសព Kay Kanyakorn
ទិដ្ឋភាពបុណ្យសព Kay Kanyakorn
ទិដ្ឋភាពបុណ្យសព Kay Kanyakorn
ទិដ្ឋភាពបុណ្យសព Kay Kanyakorn
ទិដ្ឋភាពបុណ្យសព Kay Kanyakorn
ទិដ្ឋភាពបុណ្យសព Kay Kanyakorn
ទិដ្ឋភាពបុណ្យសព Kay Kanyakorn
ទិដ្ឋភាពបុណ្យសព Kay Kanyakorn
ទិដ្ឋភាពបុណ្យសព Kay Kanyakorn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]