កំពត៖ អ្នកបើកបរម៉ូតូ សេ១២៥ ទទួលរងរបួសធ្ងន់ ខណៈ បើកម៉ូតូរបស់ ខ្លួន ប៉ះជាមួយរថយន្ត លុច្សស៊ីស ហើយម៉ូតូត្រូវ រថយន្តបុកគៀបជាប់ ខាងមុខក្រោមរថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរ នេះកើតឡើងនៅវេលា ម៉ោង១២និង៣០នាទី ថ្ងៃត្រង់ទី ២ ខែមករា ឆ្នំា ២០១៣ នៅចំណុចផ្លូវ កាច់ជ្រុង ខាងជើង សណ្ឋាគារបុរីបូកគោ១ ស្ថិតក្នុងភូមិ កំពង់បាយខាង ត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

នគរបាលចរាចរ បានឲ្យដឹងថារថយន្ត លុច្សស៊ីស បើកបរក្នុងទិសដៅ ពីកើតទៅលិច។ រីឯម៉ូតូបើកបរក្នុងទិស ដៅពីត្បូងទៅជើង ខណៈដល់ចំណុច កើតហេតុរថយន្តបានឆ្លងផុត ផ្លូវបំបែក ក៏បុកម៉ូតូ ដែលកំពុងបើកបរឆ្លង ផ្លូវពីត្បូងទៅជើង ពេញទំហឹងធ្វើឲ្យគៀបម៉ូតូជាប់ ខាងក្រោមរថយន្តពីមុខ អូសប្រហែល ២ម៉ែត្រ រថយន្តក៏ជាន់ហ្រ្វាំង ឈប់តែម្តង។ ចំណែកអ្នកបើកម៉ូតូ របួសធ្ងន់ ក្រោយហេតុការ ភ្លាមត្រូវបានគេ ជួយសង្រ្គោះបន្ទាន់ ដឹក
យកទៅគ្លីនិក ឯកជន នៅក្បែរកន្លែងកើតហេតុ។

នគរបាលដដែលក៏បាន ឲ្យដឹងទៀតថា ខាងរថយន្តមានអទិភាពជាងព្រោះឆ្លងផ្លូវបំបែកហើយ។អ្នកបើក បរ ម៉ូតូ ដែលរងរបួសធ្ងន់មានឈ្មោះ ផុន ប៊ុន គង់ ភេទប្រុស អាយុ ២៩ឆ្នំា មុខរបរធ្វើការនៅរោង ភាពយន្ត បច្ចុប្បន្ន រស់នៅ ភូមិកំពង់ក្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត បើកម៉ូតូ ម៉ាក សេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1C-8015 ។ រីឯរថយន្ត ម៉ាកលុច្សស៊ីស ៤៧០ ពាក់ស្លាកលេខ ភ្នំពេញ 2R-3682 អ្នកបើកបរមិនទាន់ ស្គាល់ឈ្មោះ ធ្វើការជានគរបាល នៅក្រសួងមហាផ្ទៃ បច្ចុប្បន្នរថយន្តនិង ម៉ូតូរក្សាទុកនៅឯអធិការដ្ឋាននគរបាល ក្រុងកំពត៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]