ភ្នំពេញ៖ តារាសម្តែង និងម៉ូដែលវ័យក្មេងដ៏មានប្រជាប្រិយភាព ស័ក្ដិ ចាដេត កាន់តែមានហាងឆេង និងការងារសិល្បៈតែងតែដំណើរការទៅមុខ ដោយសារតែរូបរាង និងមុខមាត់ ស្រស់សង្ហាមិនចាញ់តារាបរទេស។

ជាក់ស្តែង មួយរយៈពេលចុងក្រោយនេះឃើញថា តារាប្រុសមុខដូចកូនកាត់រូបនេះ តែងតែបញ្ចេញនូវស្នាដៃថ្មីៗ ដូចជាបទចម្រៀង និងតាមរយៈការសម្តែងនៅក្នុងMV ចម្រៀងមួយចំនួនជាមួយនឹង តារាល្បីជាច្រើនទៀត មិនត្រឹមតែប៉ុណ្ណោះ រាល់ការបង្ហាញបទថ្មីៗទាំងនោះ ក៏ទទួលបានការចាប់អារម្មណ៍ ពីបណ្តាយុវវ័យជាច្រើនផងដែរ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ តារាវ័យក្មេងរូបនេះក៏បានបញ្ចេញចម្រៀងមួយបទយ៉ាងពីរោះ មានចំណងជើងថា«អាចទេស្អែកនេះ» ដែលជាស្នាដៃនិពន្ធ និងទំនុកភ្លេងរបស់ខ្លួនឯងផ្ទាល់។ ចំណែកឯអត្ថន័យ នៃបទចម្រៀងមួយនេះវិញ ពិតជាចាក់ដោត សម្រាប់អ្នកខូចចិត្តរឿងស្នេហាតែម្តង។

ក្រោយពីបានស្តាប់ ស្នាដៃរបស់លោក បានធ្វើឲ្យអ្នកគាំទ្រជាច្រើន សរសើរគ្រប់គ្នា ព្រោះថាមិនត្រឹមតែមានរូបសម្បត្តិស្អាត ថែមទាំងមានសមត្ថភាព និពន្ធចម្រៀងដោយខ្លួនឯងទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីឲ្យជ្រាបច្បាស់៖ 

ស័ក្ដិ ចាដេត
ស័ក្ដិ ចាដេត
ស័ក្ដិ ចាដេត
ស័ក្ដិ ចាដេត
ស័ក្ដិ ចាដេត
ស័ក្ដិ ចាដេត និងហ្សាណា
ស័ក្ដិ ចាដេត ក្នុងបទថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]