ពិភពលោក៖ ស្នេហាខុសវ័យជារឿងដែលកើតមានក្នុងគ្រប់សង្គមជាតិ មិនថាប្រុសមិនថាស្រីឡើយ ដែលមួយចំនួនកើតចេញពីបេះដូងស្រលាញ់ពិតៗ ខណៈខ្លះទៀតកើតចេញពីការមើលឃើញទ្រព្យសម្បត្តិ ។ល។

ទោះយ៉ាងណា មនុស្សភាគច្រើន ឆាប់វាយតម្លៃក្នុងផ្លូវមិនល្អ ប៉ុន្តែតាមពិតវាមិនសុទ្ធតែដូចការគិតដូច្នេះទេ ហើយទាល់តែស្វែងយល់ពីចំណុចខាងក្រោមទើបដឹង ថែមទាំងអាចធ្វើឱ្យប្រុសក្មេងៗភ្ញាក់ខ្លួនសុំចាញ់ក៏ថាបាន៖

គូស្នេហ៍រវាងបុរសចំណាស់ និងនារីស្អាតវ័យក្មេង

១. បុរសចំណាស់ចេះគួរសម និងឱ្យតម្លៃ

បុរសវ័យចំណាស់ភាគច្រើនជាសុភាពបុរសពិតៗចំពោះសុភាពនារី ដែលខុសពីប្រុសក្មេងៗ ព្រោះពួកគេច្រើនតែគិតថា ការធ្វើបែបនេះដូចជាឆ្គងៗ។ ណាមួយ បើសុភាពនារីមិនពេញចិត្តរឿងអ្វីមួយ នាងអាចនិយាយបានត្រង់ៗ ព្រោះបុរសចំណាស់មានចិត្តធ្ងន់ និងមិនឆាប់ឆេវឆាវឡើយ។  

បុរសចំណាស់ចេះគួរសម និងឱ្យតម្លៃ

២. ចាស់ទាំងអាយុ ចាស់ទាំងចិត្តគំនិត

ប្រុសក្មេងនៅឡិឡក់ មិនទាន់ចេះគិតច្រើនពីអនាគតប៉ុន្មានទេ។ ចំណែកបុរសដែលមានវ័យស្មើពូ អ៊ំ ឬឳពុករបស់នារីៗ ជាមនុស្សមានសមត្ថភាព គិតគូរវែងឆ្ងាយពីបំណងប្រាថ្នាទៅថ្ងៃក្រោយ និងធ្វើឱ្យនារីមានអារម្មណ៍ថាមិនភ័យព្រួយទៅថ្ងៃមុខ។  

ចាស់ទាំងអាយុ ចាស់ទាំងចិត្តគំនិត

៣. មិនឱ្យសុភាពនារីភ័យផ្នែកហិរញ្ញវត្ថុ

គាត់ប្រហែលមិនមែនជាអ្នកមានទ្រព្យស្តុកស្តម្ភអីទេ ប៉ុន្តែគាត់ដឹងច្បាស់ពីការចាយវាយ ការចាត់ចែងលុយកាក់ និងប្រើនៅពេលចាំបាច់។ ទោះយ៉ាងណា ពេលទៅណាមកណា បុរសសក់លល្បាយអាចម៍ខ្លា ច្រើនតែស្ទុះស្ទាររឿងចេញលុយជានិច្ច។ ទោះយ៉ាងណា បើសុភាពនារីមានចិត្ត ជួយចេញលុយម្តងម្កាលខ្លះផង! 

មិនឱ្យសុភាពនារីភ័យផ្នែកហិរញ្ញវត្ថុ

៤. ប្រសប់រឿងឡើងឋានសួគ៌

ទោះមិនចេះសព្វសារពើ ១០០% ក៏គាត់អាចតម្រូវតាមចំណង់មនុស្សស្រីបានច្រើន និងយល់កិច្ចការរាក់ជ្រៅលើសក្មេងស្ទាវៗទៅទៀត និយាយឱ្យចំ គឺគាត់ចេះថ្នាក់ថ្នម។ 

ប្រសប់រឿងឡើងឋានសួគ៌

៥. គាត់មិនខ្លាចនឹងទៅជួបប៉ាម៉ាក់របស់គូស្នេហ៍

ប្រុសក្មេងច្រើនតែភ័យ ពេលខាងស្រីឱ្យទៅជួបប៉ាម៉ាក់ ប៉ុន្តែប្រុសចាស់វិញ អត់ខ្លាចសោះឡើយ គឺថាហ៊ានស៊ីហ៊ានសង តែអត់ផ្លោះរបងចាប់រំលោភអីទេ គឺចូលតាមទ្វារមុខត្រឹមត្រូវដល់លោកមេបា ហើយនិយាយម៉ាត់ៗច្បាស់ៗ។ 

គាត់មិនខ្លាចនឹងទៅជួបប៉ាម៉ា់ក់របស់គូស្នេហ៍

៦. គាត់មានបទពិសោធន៍ច្រើន

បទពិសោធន៍នេះគឺសំដៅលើការរៀបចំដំណើរកម្សាន្ត ឬទៅញ៉ាំអាហារពេលល្ងាចដ៏រ៉ូមែនទិកអីជាដើម។ សុភាពនារីចូលចិត្តដើរលេងស្គាល់កន្លែងថ្មីៗស្រាប់ ដូច្នេះប៉ះចំអ្នកស្គាល់ទាំងកន្លែង ស្គាល់ទាំងចិត្តទៀត ទៅរកឯណាបាន?! 

គាត់មានបទពិសោធន៍ច្រើន

៧. គាត់ជាមនុស្សឆ្លាត

តាមពិត ខួរក្បាលក្មេងៗមិនចាញ់មនុស្សចាស់ទេ អាចនឹងល្អជាងទៀតផង ប៉ុន្តែឆ្លាតត្រង់នេះគឺឆ្លាតដោយសារមានបទពិសោធន៍ច្រើន។ ពេលជួបស្ថានភាពលំបាកអ្វីមួយ ខួរក្បាលគាត់អាចរវៀសលឿន បានន័យថាឆាប់នឹកឃើញវិធីដោះស្រាយ ចំណែកប្រុសក្មេងវិញ ស្រួលមិនស្រួលរត់ចោលគ្នាក្នុងគ្រាលំបាកក៏មិនដឹង។ ម្យ៉ាងទៀត បើក្មួយអូនទាល់តម្រិះរឿងអ្វីមួយ បងតាអាចផ្តល់ដំបូន្មានល្អៗបាន។ 

គាត់ជាមនុស្សឆ្លាត

៨. គាត់មិនប្រច័ណ្ឌច្រើន

បើមិនប្រច័ណ្ឌបានន័យថាមិនស្រលាញ់ទេ យល់ស្របឬអត់? ប៉ុន្តែការប្រច័ណ្ឌរបស់បុរសដែលចាស់ជាងនារីៗ ១ជួរ ២ជួរ ៣ជួរអីហ្នឹង វាមិនធ្ងន់ធ្ងរដូចប្រុសក្មេង ដែលឆេះដុំភ្លាម ហិង្សាភ្លែតនោះទេ។ រីឯចាស់ៗច្រើនតែទប់ចិត្តបាន បើរឿងតិចតួច គាត់បំភ្លេចចោល តែបើរឿងធំ ក៏ទុកដោះស្រាយពេលនៅស្ងាត់ៗតែពីរនាក់ និងដោយភាពថ្លៃថ្នូរ។ 

គាត់មិនប្រច័ណ្ឌច្រើន

៩. គាត់ជាមនុស្សចិត្តនឹងនរ

ដោយសារតែធ្លាប់ឆ្លងកាត់ស្ថានភាពរាសីឡើងខ្ពស់ត្រដែត និងធ្លាក់ចុះដល់បាតច្រើនដង ធ្វើឱ្យអត្តចរិតគាត់នឹងធឹង ហើយរឿងល្មមៗមិនអាចកែប្រែចិត្តគាត់បានឡើយ ជាពិសេសក្នុងរឿងស្នេហាតែម្តង។ 

គាត់ជាមនុស្សចិត្តនឹងនរ

១០. គាត់ពេញចិត្តបុគ្គលិកលក្ខណៈខាងក្នុងជាង

ប្រុសក្មេងច្រើនតែប្រមាញ់នារីៗដោយផ្តោតលើរូបសម្រស់ លុះដល់នារីនោះចាស់បន្តិច ក៏ចាប់ផ្តើមរសាយចិត្ត។ ប៉ុន្តែចំពោះចាស់ៗ គាត់មិនផ្តល់តម្លៃលើសម្បកក្រៅតែមួយមុខនោះទេ ក៏មិនមែនព្រោះតែគាត់គ្មានសមត្ថភាពទាក់ទងនារីស្អាតៗនោះដែរ តែអ្វីដែលសំខាន់បំផុត គឺលក្ខណៈសម្បត្តិខាងក្នុង។ 

បើនារីដែលគាត់ស្រលាញ់ ខំថែខ្លួន ថែសម្រស់ ក៏គាត់ពេញចិត្ត តែបើមិនអីចឹងទេ ឱ្យតែអ្នករក្សាអត្តចរិតអ្នកដូចកាលគាត់ស្រលាញ់ពីដំបូងទៅ នោះជីវិតគូរបស់សុភាពនារីនឹងមានក្តីសុខ ហួសពីការស្មានទៅទៀត៕ 

គាត់ពេញចិត្តបុគ្គលិកលក្ខណៈខាងក្នុងជាង

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]