អ៊ីតាលី៖ គ្រូបង្វឹករបស់ក្លិបសេះបង្កង់ Juventus លោក Max Allegri និយាយថា កីឡាករ Douglas Costa នឹងត្រូវពិន័យមិនឲ្យចូលលេងរយៈពេលវែង ក្រោយបង្ហាញនូវកាយវិការមិនអាចទទួលយកដាក់កីឡាកររបស់ក្រុម Sassuolo កាលពីថៃ្ងអាទិត្យកន្លងទៅ។ 

Costa ស្ដោះទឹកមាត់ថៃ្ងមុន

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី បាននិយាយថា៖ «វាជារឿងត្រឹមត្រូវដែល Costa ត្រូវទទួលការពិន័យ។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ចំពោះប្រតិកម្មរបស់គេនៅពេលនោះ។ យើងឲ្យ Sassuolo ស៊ុតចូលមួយគ្រាប់ បានកាតក្រហម ហើយ Costa នឹងទទួលការពិន័យរយៈពេលវែង»។

លោក Max Allegri

គិតត្រឹមពេលនេះ Costa ត្រូវបានពិន័យ ៣ប្រកួតដោយស័្វយប្រវត្ដបន្ទាប់ពីទទួលបានកាតក្រហម ក្រោយស្ដោះទឹកមាត់ និងទង្គិចក្បាលទៅលើកីឡាកររបស់ Sassuolo ប៉ុន្ដែការពិន័យអាចនឹងមានការកើនឡើងរយៈពេលវែងជាងនេះទៀត។

សូមបញ្ជាក់ថា ករណីនេះក៏ធ្លាប់កើតមានឡើងក្នុងលីកកំពូលអង់គ្លេសដែរ ពោលគឺក្នុងឆ្នាំ២០១៥ ដែលពេលនោះសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស សម្រេចពិន័យអតីតខែ្សប្រយុទ្ធរបស់ក្រុម Newcastle កីឡាករ Papiss Cisse និងអតីតខែ្សការពារ Man Utd កីឡាករ Johnny Evans មិនអនុញ្ញាតឲ្យចូលលេងពី ៦ទៅ៧ប្រកួត ក្រោយសោ្ដះទឹកមាត់ទៅលើដៃគូប្រកួត៕    

Costa
Costa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]