ភ្នំពេញ៖ ពិធីការិនី ហេង កែវនីតា កំពុងតែទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងវិស័យសិល្បៈ មិនចាញ់ពិធីការិនីដទៃនោះទេ។

ជាក់ស្តែង បើមើលជីវិតឯកជនរបស់តារាស្រីរូបនេះ មិនសូវចូលចិត្តបង្អួតបង្ហាញ ពីសម្ភារៈនិយម ទ្រព្យសម្បត្តិ រថយន្តអ្វីផ្សេងៗនោះទេ អាចនិយាយបានថា កម្រជាទីបំផុត។ ប៉ុន្តែកាលពីថ្មីៗនេះដែរ នាងបានបង្ហាញនូវផ្ទះវីឡាដ៏ធំមួយ នៅបុរីមួយកន្លែង ដែលជាលើកទីមួយហើយ ដែលនាងបានផុសបែបនេះ។ អ្វីដែលសំខាន់ វីឡាមួយនេះ ក៏មានតម្លៃថ្លៃមិនធម្មតា រាប់ម៉ឺនដុល្លារ ព្រោះជាប្រភេទវីឡាមានទំហំធំ និងប្រណីតខ្លាំង។

ក្នុងនោះដែរ ក៏មានមនុស្សជាច្រើន បានសរសើរដល់ចរិតនាង ដែលមិនមាត់ៗ ខំសន្សំលុយ ទិញផ្ទះដ៏ស្កឹមស្កៃ ដោយខ្លួនឯង រស់នៅយ៉ាងឡូយឆាយ សាកសមនឹងកេរ្តិ៍ឈ្មោះរបស់នាង៕

ហេង កែវនីតា
ហេង កែវនីតា
ហេង កែវនីតា
ហេង កែវនីតា
វីឡារបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង កែវនីតា