ដើម្បីកាត់បន្ថយអ្នកជក់បារី អ្នកវិទ្យាសាស្រ្ដបានស្វែងរក មធ្យោបាយសំរាប់បញ្ឈប់អ្នកញៀនបារីទាំងនោះ ដោយលើកយកការសិក្សាស្រាវជ្រាវថ្មីមួយ «ការជក់បារីមិនអាចបន្ធូរអារម្មណ៍តានតឹងបានទេ ប៉ុន្ដែបើឈប់ជក់វិញនោះ ទើបវាអាច»។

យោងតាមការសិក្សាស្រាវជ្រាវ របស់ប្រទេសអង់គ្លេសបានឲ្យដឹងថា ក្នុងចំណោមប្រជាជនអង់គ្លេសដែលញៀនបារី ៥០០នាក់ គឺស្ទើរតែទាំងអស់ បានប្រាប់ថាមូលហេតុនៃការញៀនបារីគឺ ដំបូងជក់ដើម្បីបន្ធូរអារម្មណ៍តានតឹង។ ហើយម្នាក់ក្នុងចំណោម៥នាក់ នៃអ្នកជក់បារីទាំងអស់និយាយថា ការជក់បារីអាចឲ្យពួកគេបន្ធូរស្ទ្រេស ប៉ុន្ដែបើយោងតាមការស្រាវជ្រាវ អ្នកដែលនៅតែបន្ដការជក់ រហូតដល់មិនអាចឈប់បាននោះ ភាពតានតឹងរបស់ពួកគេ មិនអាចកាត់បន្ថយបានទេ តែបែជាមានច្រើនលើសពីមុនការជក់ទៅវិញ។

យោងតាម ឯកសារពីសាលា Oxford University និង King’s College ទីក្រុងឡុង បានបង្ហាញថា អ្នកដែលគិតថាការជក់បារី អាចបន្ធូរភាពតានតឹង គឺពិតជាខុសទាំងស្រុង។ តាមការសិក្សាស្រាវជ្រាវជាក់ស្ដែង ការជក់បារីគឺបានបង្កើតឲ្យមានភាពតើនតឹង ហើយអ្នកដែលមានបទពិសោធន៍ ក្នុងការជក់បារីប្រាកដជាដឹងខ្លួន គ្រាន់តែមិនអាចផ្ដាច់បាន។

តើប្រិយមិត្តយល់ឃើញយ៉ាងណាចំពោះការជក់បារី? សូមផ្ដល់ជាមតិយោបល់៖



កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]com