(ភ្នំពេញ)៖ បើនិយាយពីបងប្អូនស្រី ត្រកូល «ចាន់» ទស្សនិកជនប្រហែលជា មិនចាប់អារម្មណ៍នោះទេថា ជាតារាដួងណាខ្លះនោះ ព្រោះអ្នកសិល្បៈត្រកូលចាន់ គឺច្រើនណាស់ ក្នុងវិស័យសិល្បៈ។ តែបើតាមដានឲ្យលំអិត គេអាចសម្គាល់បានថា តារាស្រីទាំងនេះ មានដូចជា កញ្ញា ចាន់ ស្រីនាថ, កញ្ញា ចាន់ នីកា និងកុមារី ចាន់ ស្រីខួច ដែលអ្នកទាំងបី បីនាក់ជាបងប្អូនបង្កើតនឹងគ្នា និងម្នាក់ទៀត ជាបងប្អូនជីដូនមួយនឹងគ្នា។ យ៉ាងណាមិញ ចំពោះទស្សនិកជន ដែលតាមដានវិស័យសិល្បៈ បាននិយាយថា បងប្អូនស្រីទាំងបីដួងនេះ កំពុងមានទីផ្សារសិល្បៈ កាក់កបខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

ខាងក្រោមនេះ គឺជាព័ត៌មានខ្លះ ពាក់ព័ន្ធនឹង ជីវិតសិល្បៈរបស់តារាស្រីរូបស្រស់ សម្រស់ឆើតឆាយទាំងបី៖

១, កញ្ញា ចាន់​ ស្រីនាថ៖ នាងគឺជាតារាចម្រៀងស្រី ទឹកមុខស្រគត់ស្រគំមួយដួង ដែលមានទឹកដមសំនៀងពីរោះ ខណៈទស្សនិកជនសង្កេតឃើញថា នាងមានប្រជាប្រិយភាពខ្លាំង ក្នុងវិស័យសិល្បៈ។ ចាន់ ស្រីនាថ បានបញ្ចេញស្នាដៃបទចម្រៀង Origenal ជាច្រើន កំដរអារម្មណ៍ទស្សនិកជន ដូចជាបទចម្រៀង «មនុស្សប្រុសគ្មានអ្នកណាស្មោះទេ» និង «ម្នាក់ឯងជាថ្មី» ជាដើម។ រាល់ចម្រៀងរបស់នាង សុទ្ធសឹងតែផ្ទុះខ្លាំង និងមានទស្សនិកជនគាំទ្រយ៉ាងច្រើន លើសពីការស្មាន។ ​ មកទល់នឹងបច្ចុប្បន្ននេះ តារារូបនេះត្រូវបានគេដឹងថា ជាបងស្រីបង្កើត របស់​តារាចម្រៀងវ័យក្មេង ចាន់ ស្រីខួច កំពុងមានទីផ្សារសិល្បៈគួរឲ្យសម្គាល់ ដោយសារតែទឹកដមសំនៀងយ៉ាងពីរោះ រួមផ្សំ នឹងទេពកោសល្យខាងសិល្បៈ​ ពីធម្មជាតិផងនោះ។ ទន្ទឹមនឹងភាពជោគជ័យនឹងការងារសិល្បៈរបស់ កញ្ញា ចាន់ ស្រីនាថ ក៏ត្រូវបានគេដឹងថា នាងធ្លាប់ឆ្លងកាត់ជាច្រើននូវទុក្ខលំបាក ភាពតស៊ូ ការហែលឆ្លងឧបសគ្គជាច្រើនផងដែរ ទំរាំមានបានមកដល់សព្វថ្ងៃនេះ។

ចាន់​ ស្រីនាថ
ចាន់​ ស្រីនាថ

២, កញ្ញា ចាន់ នីកា៖ បើនិយាយពីតារាស្រីទឹកមុខក្រមិចក្រមើម កញ្ញា ចាន់ នីកា វិញទស្សនិកជនប្រាកដជា ស្គាល់ច្រើនហើយ ខណៈរៀងរាល់សប្តាហ៍ពិធីការិនីរូបនេះ តែងតែលេចវត្តមានជានិច្ច ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ទូរទស្សន៍ Fresh News និង Khmer Talking។ ជាមួយនឹងទេពកោសល្យខាងសិល្បៈ ពីកំណើត បានធ្វើឲ្យពីធីការិនីសម្បួរវោហារស័ព្ទរូបនេះ មានទីផ្សារសិល្បៈខ្លាំង ស្ទើររកពេលទំនេរគ្មាន ទាំងការសម្តែងរឿង និងពីធីការិនី។ កញ្ញា ចាន់ នីកា ត្រូវបានគេដឹងថា គឺជាបងប្អូនជីដួនមួយ ជាមួយនឹងតារាចម្រៀងស្រី ចាន់ ស្រីនាថ។ បងប្អូនស្រីត្រកូលចាន់ ទាំងបីនាក់នេះ បាននាំគ្នាទាក់ទាញចំណាប់អារម្មណ៍ ទស្សនិជនមិនស្ទើរនោះទេ ក្នុងការងារសិល្បៈ បើនិយាយឲ្យចំរាល់វត្តមានអ្នកទាំងបី ទៅដល់ទីណា គឺសប្បាយទីនោះតែម្តង។

ចាន់ នីកា
ចាន់ នីកា

៣, កញ្ញា ចាន់ ស្រីខួច៖ តារាចម្រៀងស្រីវ័យក្មេងរូបនេះ គឺមិនខុសពីបងស្រីបង្កើតរបស់នាង ចាន់ ស្រីនាថ នោះទេ បើនិយាយឱ្យចំទៅ នាងមានទឹកដមសំនៀងយ៉ាងពីរោះ និងក្រមិញក្រមើមគួរឲ្យស្រឡាញ់។ រាល់ឡើងប៉ុស្តិ៍ទូរទស្សន៍ក្នុងកម្មវិធីកំសាន្តម្តងៗ នាងតែងតែទទួលបានការគាំទ្រ ស្រែកហោរកញ្ជៀវខ្លាំងៗពីទស្សនិកជន។ ទោះជាតារាពន្លកក្រោយក៏ពិតមែន តែអតីតបេក្ខនារីក្នុងកម្មវិធី «The Voice Kid Cambodia» រដូវកាលពីមួយរូបនេះ ហាក់មានប្រជាប្រិយភាពខ្លាំង មិនចាញ់បងៗប៉ុន្មានឡើយ។ បច្ចុប្បបន្នរាល់កម្មវិធី សិល្បៈតូចធំនានា ទស្សនិកជនសង្កេតឃើញថា តែងតែមានវត្តមាននាងជានិច្ច ជាពិសេស កុមារីដួងនេះ អាចច្រៀងចម្រៀងជាភាសាបរទេស បានយ៉ាងល្អទៀតផង។ ដោយសារសមត្ថភាព និងរូបសម្រស់ស្អាតពីធម្មជាតិ បានធ្វើឲ្យឱ្យកញ្ញា ចាន់ ស្រីខួច មានប្រជាប្រិយភាព និងមានទីផ្សារសិល្បៈមមាញឹក ផងដែរ។

ចាន់ ស្រីខួច
ចាន់ ស្រីខួច

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ ស្រីខួច