ប្រិយមិត្តច្បាស់ជាស្គាល់ F4 ជាក់ជាមិនខាន ដោយក្នុងក្រុមរបស់ពួកគេ មានដូចជា Jerry Yan, Vic Chou, Vanness Wu និង Ken Chu ហើយពួកគេនឹង ជួបជុំគ្នាម្តងទៀត ដើម្បីសម្តែងរួមគ្នា នៅក្នុងព្រឹត្តការណ៍ប្រគុំតន្រ្តីមួយ ក្នុងពិធីមហោស្រព្យនិទាឃរដូវ នៅខេត្ត Jiangsu ប្រទេសចិន។

ពួកគេទាំងបួននាក់ ត្រូវបានគេជឿថា នឹងធ្វើដំណើរមកកាន់ទីក្រុង ប៉េកាំង ក្នុងពេលឆាប់ៗនេះ ហើយនឹងអាចរកចំណូលពីព្រឹត្តិការណ៍នេះ ប្រមាណ ៦លាន យ័ន ដែលស្មើនឹង ៩៦២.០០០ដុល្លារអាមេរិក។

ក្រុមចម្រៀងមួយនេះ ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង រហូតក្លាយជានិមិត្តរូប  នៅទូទាំងអាស៊ី ដែលបានមកពីការថតខ្សែភាពយន្តភាគ តៃវ៉ាន់ រឿង Meteor Garden កាលពីឆ្នាំ ២០០១ ហើយពួកគេក៏បានចេញនូវអាល់ប៊ុមចម្រៀងរបស់ខ្លួន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរនោះ គឺ Can’t Help Falling in Love

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការជួបជុំគ្នាវិញ របស់ F4 លើកនេះ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]