យោងតាមប្រភពពត៌មានពីគេហទំព័រ ប្រទេសជប៉ុន បានឲ្យដឹងថា សិស្សប្រុសជំទង់ ២នាក់ ត្រូវបានបញ្ជូនខ្លួនទៅអោយប៉ូលីស បន្ទាប់ពីពួកគេ បានវាយធ្វើបាប មកលើ សិស្សប្រុសម្នាក់ ទៀត អាយុ ១៤ឆ្នាំ បណ្តាលអោយក្មេងប្រុសរងគ្រោះរូបនេះ បាក់ថ្គាម។

ក្មេងប្រុសរងគ្រោះ មកពីទីក្រុង Handa ប្រទេសជប៉ុន បានក្លាយជាគោលដៅធ្វើបាប នៅក្នុងសាលា ហើយរូបគេត្រូវបានក្មេងប្រុស ២នាក់ទៀត ដែលរៀនថ្នាក់ជាមួយគ្នា ហៅអោយទៅកាន់ សួនច្បារមួយកន្លែង ក្នុងទីក្រុង។ បន្ទាប់ពីទៅដល់ ក៏ត្រូវបាន សិស្សប្រុសរួមថ្នាក់ម្នាក់ ដែលមានអាយុ ១៤ឆ្នាំ ដូចគេដែរ ដាល់មុខចំនួន ២ដៃ បណ្តាលឲ្យ បាក់ថ្គាម។

យ៉ាងណាមិញ ក្រោយពីឪពុកម្តាយ របស់ក្មេងប្រុសរងគ្រោះ ដឹងពីរឿងនេះ ក៏បានរាយការណ៍ទៅប៉ូលីស ហើយជនដៃដល់នឹងបក្សពួករបស់គេ ត្រូវបានចាប់ខ្លួន ព្រោះតែមានទោស ក្នុងការបង្ករបួសស្នាម។ ចំណែក សិស្សម្នាក់ទៀត ក៏ត្រូវបានចាប់ខ្លួន ផងដែរ បន្ទាប់ពីប៉ូលីស ស៊ើបដឹងថា រូបគេ ក៏មានវត្តមានក្នុងបន្ទប់ទឹក  នៅសួនច្បារនោះ ក្នុងកំឡុងពេលកើតហេតុដែរ។

ទោះជាយ៉ាងណា អ្នកទទួលបន្ទុកវិស័យអប់រំ បានធ្វើសេចក្តីថ្លែងការណ៍ សុំទោស ចំពោះរឿងនេះ។ ហើយក៏មានសិស្ស ៧នាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា មានវត្តមានក្នុងថ្ងៃនោះផងដែរ និង ត្រូវបានសួរចម្លើយ តាមរយៈការស្ទង់មតិ ដោយខាងសាលាផ្ទាល់។ រីឯ ក្មេងប្រុសដែលបានវាយធ្វើបាបគេនោះ បានបកស្រាយ ឲ្យដឹងថា រូបគេគ្រាន់តែចង់លេងសើចតែប៉ុណ្ណោះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]