បរទេស៖ យោងតាមគេហទំព័រ Business Insider របស់សហរដ្ឋអាមេរិកបានចុះផ្សាយនៅថ្ងៃនេះឲ្យដឹងថា ក្រុមហ៊ុនយក្ស BMW បានដាក់បង្ហាញរថយន្តអគ្គិសនី SUV ស៊េរីថ្មីដែលមានឈ្មោះថា Vision iNEXT កាលពីថ្ងៃសៅរ៍មុន។ ទ្បាននេះបំពាក់ជាមួយនឹងបច្ចេកវិទ្យាពិសេសមួយចំនួនដែលនឹងប្រើនាពេលអនាគត។ IBM គ្រោងផលិតទ្បានមួយនេះនៅឆ្នាំ ២០២១។

BMW Vision iNEXT

គួរបញ្ជាក់ផងដែរ ទ្បានទំនើបនេះនឹងបំពាក់បច្ចេកវិទ្យាពិសេសៗមួយចំនួន រួមមាន ការបើកបរដោយស្វ័យប្រវត្តិ ការបញ្ជាដោយសម្លេង និងម៉ាស៊ីនបញ្ចាំងដែលអាចបង្ហាញរូបភាព ឬវីដេអូទៅលើវត្ថុអ្វីមួយ ហើយអ្នកបើកបរ ឬអ្នកដំណើរអាចគូសអ្វីមួយនៅលើកៅអីរបស់ពួកគេសម្រាប់ការផ្លាស់ប្តូរ setting នានា៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

BMW Vision iNEXT
BMW Vision iNEXT
BMW Vision iNEXT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]