បារាំង៖ លោក David Beckham ដែលធ្លាប់ជាអតីតកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេស និងជាមិត្តរួមក្រុមរបស់ខ្សែប្រយុទ្ធ Zlatan Ibrahimovic កាលពីលេងនៅក្លិប Paris Saint-Germain ជាមួយគ្នាបានចេញមកអបអរមិត្តភក្តិរបស់ខ្លួនក្រោយពីគេបានស៊ុតបាល់បញ្ចូលទីគ្រាប់ទី ៥០០នៅក្នុងអាជីពបាល់ទាត់។

David Beckham និង Zlatan Ibrahimovic

អតីតតារាបាល់ទាត់ដ៏ឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United នេះបាននិយាយលេងសើចទៅកាន់មិត្តរួមក្រុមរបស់គេកាលពីនៅក្លិបបារាំងជាមួយគ្នា នៅក្នុងវីដេអូមួយរបស់ក្លិប LA Galaxy ថា៖ «ពិតណាស់ Zlatan Ibrahimovic គឺជាកីឡាករដ៏ចំណាស់ម្នាក់។ ប៉ុន្តែ Zlatan ខ្ញុំពិតជាសូមអបអរសាទរដល់អ្នក ដែលអាចស៊ុតគ្រាប់បាល់ទី ៥០០បាន។ ក្នុងនាមខ្ញុំដែលធ្លាប់ជាមិត្តភក្កិរបស់អ្នក ខ្ញុំពិតពេញចិត្តនូវអ្វីដែលជាសមិទ្ធផលរបស់អ្នក ហើយខ្ញុំពិតជារីករាយណាស់ដែលបានស្គាល់អ្នក។ គួរតែគ្រាប់គ្រាន់ហើយដែលអ្នកអាចស៊ុតបាន ៥០០គ្រាប់ ទាំងវ័យរបស់អ្នកកាន់តែចាស់ឡើងបែបនេះ»។

ជាមួយគ្នានេះដែរ អតីតគ្រូបង្វឹកក្លិបអធិរាជស Real Madrid លោក Carlo Anceloti ដែលបច្ចុប្បន្នលោកបានទៅដឹកនាំក្រុម Napoli ក៏បានធ្វើការអរអរដល់អតីតខ្សែប្រយុទ្ធក្លិប Manchester United នេះផងដែរ ដោយលោកបាននិយាយនៅក្នុងបណ្តាញ Twitter របស់លោកថា៖ «តើនេះជាគ្រាប់បាល់អ្វីទៅ!!! ខ្ញុំពិតជាសូមអបអរសាទរដល់ឯងក្នុងនាមខ្ញុំជាផ្នែកមួយនៃគ្រូបង្វឹកក្លិប Napoli។ ឯងពិតជាធ្វើបានល្អខ្លាំងណាស់សម្លាញ់»។

David Beckham និង Zlatan Ibrahimovic
Zlatan Ibrahimovic

គួរឲ្យដឹងថា ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានផ្លាស់ទៅកាន់ក្លិប Los Angeles Galaxy កាលពីថ្ងៃទី ២៣ ខែ មិនា កន្លងទៅ ដោយគិតមកត្រឹមពេលនេះ អតីតខ្សែប្រយុទ្ធក្លិប PSG នេះបង្ហាញខ្លួនឲ្យក្លិបអាមេរិកបានចំនួន ២២ប្រកួត និងស៊ុតបញ្ចូលទីបានចំនួន ១៧គ្រាប់ហើយ៕ 

Zlatan Ibrahimovic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]