ភ្នំពេញ៖ បើមិនប្រាប់ប្រហែលជាទស្សនិកជនជាច្រើន ប្រហែលជាមិនជ្រាបនោះទេថា ពិធីករប្រចាំទូរទស្សន៍ហង្សមាស លោក រ៉ាស៊ី បានរៀបការសាងគ្រួសារជាច្រើនឆ្នាំ តាំងពីមុនល្បីឈ្មោះមកម៉េ្លះ។

យ៉ាងណាមិញ បើក្រឡេកមកមើលជីវិតគ្រួសាររបស់ លោក រ៉ាស៊ី វិញ បើទោះបីជាមិនសូវបង្ហាញជីវិតគ្រួសារជាសាធារណៈ ដូចទៅនឹងគ្រួសារតារាដទៃទៀតក៏ពិតមែន តែតារាប្រុសរូបនេះ ក៏ជា ឪពុកដ៏ល្អ និងជាស្វាមីជាទីស្រលាញ់ របស់ភរិយាផងដែរ។

ជាការពិតណាស់ ពេលវេលាក៏ចេះតែដើរទៅមុខ កូនប្រុសសំណព្វចិត្តដំបូងរបស់ តារាសម្ដែង និងជាពិធីករប្រុសរូបនេះ ក៏កាន់តែធំធាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយបន្ថែមពីនេះទៅទៀត មហាជនក៏តែងតែសង្កេតឃើញថា លោក រ៉ាស៊ី និងភរិយា នៅតែមានភាពផ្អែមល្ហែមចំពោះគ្នា ឬអាចនិយាយបានថា កាន់តែស្រលាញ់គ្នាលើសដើម​ថែមទៀតផង។

ដោយក្នុងនោះដែរ​ បូករួមទាំងអាជីវកម្ម និងទីផ្សារសិល្បៈ របស់គូស្វាមីមួយគូនេះ កំពុងតែដើរទៅមុខយ៉ាងរលូនផងនោះ បានធ្វើឲ្យជីវិតគ្រួសារតូចមួយនេះ ពោរពេញទៅ ដោយសុភមង្គលគួរជាទីច្រណែនតែម្តង៕

ចង់ជ្រាបច្បាស់ សូមទស្សនាកម្រងរូបភាពខាងក្រោម៖ 

រ៉ាស៊ី និងភរិយា
រ៉ាស៊ី និងភរិយា
រ៉ាស៊ី និងភរិយា
រ៉ាស៊ី និងភរិយា
គ្រួសារ រ៉ាស៊ី
គ្រួសារ រ៉ាស៊ី
គ្រួសារ រ៉ាស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាស៊ី