ភ្នំពេញ៖ កាលពីយប់មិញនេះ តារាចម្រៀងស្រីល្បីរាំក្បាច់ប្លែកៗកញ្ញា ទេព បូព្រឹក្ស បានចេញវីដេអូ ប្រតិកម្មខ្លាំងៗទៅមនុស្សមួយចំនួនដែលបាន មើលងាយក្រុមរាំរបស់កញ្ញា។

ក្នុងវីដេអូខ្លីនោះ ក្រមុំរូបស្រស់នេះ បាននិយាយថាចំៗដោយកំហឹង ពាក់ព័ន្ធនឹងរឿងដែល គេរិះគន់សមាជិករាំនាងថា ជាខ្ទើយ មិនចង់ធ្វើការរួមជាមួយ ពាក្យពេចន៍ទាំងអស់នោះ បានធ្វើឲ្យទេព បូព្រឹក្ស ក្ដៅស្លឹកត្រចៀកខ្លាំង ទ្រាំលែងបានទើបចេញវីដេអូតបទៅវិញ មួយឆ្ងាញ់ដៃដូច្នេះ។

ហើយតាមរយៈវីដេអូនោះ ចំពោះអ្នកដែលមើលងាយក្រុមរាំកញ្ញា ទេព បូព្រឹក្ស មុខជាអាចចត់បាយក៏ថាបាន ក្រោយពីបានទស្សនាការ Live របស់នាងលើគណនីហ្វេសប៊ុក ព្រោះកន្លងម្ចាស់បទ «ចឹកមួយ» រូបនេះកម្រចេញវីដេអូ ប្រតិកម្មខ្លាំងៗបែបនេះណាស់៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ទេព បូព្រឹក្ស និងក្រុមរាំ
ទេព បូព្រឹក្ស និងក្រុមរាំ
ទេព បូព្រឹក្ស និងក្រុមរាំ
ទេព បូព្រឹក្ស និងក្រុមរាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស