ភ្នំពេញ៖ បច្ចុប្បន្នតារាចម្រៀងលំដាប់ជួរមុខ អ្នកនាងសុខ ស្រីនាង កាន់តែមានហាងឆេង និងមានមុខនៅក្នុងកម្មវិធីតូចធំជាច្រើន បន្ទាប់ពីផ្លាស់ប្តូរទ្រនំមកផលិតកម្មហង្សមាសវិញ មិនត្រឹមតែប៉ុណ្ណោះ នាងក៏មានភាពមមាញឹកខ្លាំង ចេញថតរឿងភាគល្បីៗជាច្រើនផងដែរ។

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏បានសង្កេតឃើញថា តារាស្រីមានរូបសម្រស់ក្មេងខ្ចីរូបនេះ ក្រោយពីបានប្តូរទ្រនំថ្មី នាងក៏បានចាប់ដៃគូសម្តែងជាមួយតារាចម្រៀងប្រុសរួមទ្រនំជាច្រើន។

ក៏ប៉ុន្តែ នៅក្នុងនោះគេសង្កេតឃើញថាតារារូបនេះ ស្និទ្ធស្នាល និងតែងតែបញ្ចេញMV  ក៏ដូចជាបង្ហាញផ្អែមល្ហែម ស្និទ្ធស្នាលនឹងគ្នាខ្លាំង នោះគឺមានតែ លោកព្រាប សុវត្ថិ ឆន សុវណ្ណារាជ ណុប បាយ៉ារិទ្ធ និងហ្សូណូ។

រាល់រូបភាពក៏ដូចជាកាយវិការនីមួយៗរបស់តារាប្រុសទាំងនោះ និងតារាស្រីរូបនេះ ក៏បញ្ជាក់បានថាពួកគេស្និទ្ធស្នាលនឹងគ្នាខ្លាំង ប្រៀបដូចជាបងប្អូន នឹងគ្នាយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីឲ្យកាន់តែជ្រាបច្បាស់៖ 

សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង និងព្រាប សុវត្ថិ
សុខ ស្រីនាង និងព្រាប សុវត្ថិ
សុខ ស្រីនាង និងព្រាប សុវត្ថិ
សុខ ស្រីនាង និងណុប បាយ៉ារិទ្ធ
សុខ ស្រីនាង និងណុប បាយ៉ារិទ្ធ
សុខ ស្រីនាង និងណុប បាយ៉ារិទ្ធ
សុខ ស្រីនាង និងឆន សុវណ្ណារាជ
សុខ ស្រីនាង និងឆន សុវណ្ណារាជ
សុខ ស្រីនាង និងឆន សុវណ្ណារាជ
សុខ ស្រីនាង និងហ្សូណូ
សុខ ស្រីនាង និងហ្សូណូ
សុខ ស្រីនាង និងហ្សូណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ