ភ្នំពេញ៖ កម្មវិធីដ៏ធំរបស់ក្រុមហ៊ុន vivo ដែលបានសហការជាមួយទូរទស្សន៍ហង្សមាស ពិតជាធ្វើឲ្យកក្រើកកោះពេជ្រមែន កាលពីរាត្រីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៨ នេះ យើងឃើញថាមានអ្នកចូលរួមយ៉ាងច្រើនកុះករហើយក្នុងនោះភាគច្រើនសុទ្ធតែជាយុវវ័យ ដែលពួកគេមានការសប្បាយរីករាយយ៉ាងខ្លាំងក្នុងកម្មវិធីការសម្ពោធម៉ូដែលថ្មីរបស់ vivo V11 និង V11i ដ៏អស្ចារ្យមិនធ្លាប់មានពីមុនមកនោះ។ vivoលើកនេះពិតជាអង្រួនដល់បេះដូងយុវវ័យមែនទែន ទាំងបច្ចេកវិទ្យាម៉ូដែលថ្មីរបស់ខ្លួន ក៏ដូចជាកម្មវិធីសម្ពោធដ៏ពិសេសរបស់ខ្លួនមួយនេះផងដែរ។

អ្នកចូលរួមយ៉ាងច្រើនកុះករ
អ្នកចូលរួមយ៉ាងច្រើនកុះករ

ដំណើរការនៃកម្មវិធី គឺចាប់ផ្តើមពីម៉ោង ៤ ល្ងាច ដែលយុវវ័យជាច្រើនមកមូលមីរជុំគ្នានៅក្រោយ City Hall កោះពេជ្រ រួចចាប់ផ្តើមយកសំបុត្រចូលរួមរបស់ខ្លួនធ្វើការដូរយកភ្លើងពណ៌ចម្រុះដូចជា កងដៃភ្លើង ខ្សែកភ្លើង វ៉ែនតាភ្លើង ដងកាន់ភ្លើង និងប៉េងប៉ោងរបស់ក្រុមហ៊ុន vivo សម្រាប់លម្អ និងបង្កើនភាពសប្បាយរីករាយរបស់ខ្លួននាពេលរាត្រីដែលនឹងចូលមកដល់ថែមទៀតផង។

កម្មវិធីចាប់ផ្តើមដំណើរការជាមួយភាពរីករាយរបស់យុវវ័យជាច្រើន មានការរត់លេងជុំគ្នា ការថតរូប selfie ជុំគ្នា ថតរូបជាមួយភ្លើងពណ៌ចម្រុះ ថតរូបក្នុងការឆ្លងកាត់ពពុះសាប៊ូ ស្រែកហ៊ោកញ្ជៀវរាំលេងកម្សាន្តជាមួយបទភ្លេងញាក់កន្រ្តាក់អារម្មណ៍របស់ Dj ល្បីៗ ហើយក៏ឈានទៅកាន់កន្លែងប្រគំតន្ត្រីដ៏អស្ចារ្យ។

អ្នកចូលរួមយ៉ាងច្រើនកុះករ
អ្នកចូលរួមយ៉ាងច្រើនកុះករ

ការប្រគំតន្ត្រីបានចាប់ផ្តើមឡើងធ្វើអ្នកទាំងអស់គ្នាកាន់តែសប្បាយរីករាយថែមមួយកម្រិតទៀតជាមួយតារាល្បីៗដូចជាលោក ព្រាប សុវត្ថិ កញ្ញា សុខ ពិសី កញ្ញា ឡូរ៉ា ម៉ម លោក ឆន សុវណ្ណារាជ កញ្ញា សុខ ស្រីនាង កញ្ញា ទេព បូព្រឹក្ស លោក សុវត្ថិ មុនីវណ្ណ លោក សុវត្ថិ មុនីនាគ លោក សុវត្ថិ សិរីវុឌ្ឍ ដែលបានមកអង្រួនឆាកតន្ត្រីទាំងមូលឱ្យកាន់តែកក្រើកពោរពេញដោយភាពសប្បាយរីករាយ និងពោរពេញស្នាមញញឹមគ្រប់ៗគ្នា។

យ៉ាងណាមិញយើងក៏ឃើញមានស្តង់របស់ក្រុមហ៊ុន vivo ដែលបង្ហាញអំពីម៉ូដែលថ្មីគឺ V11 និង V11i អាចឱ្យអ្នកដែលចូលរួមធ្វើការសាកល្បងបានផងដែរ។ ម្នាក់ៗពិតជាចាប់អារម្មណ៍ខ្លាំងណាស់ គ្រាន់តែឃើញរូបរាងស៊ីវីល័យតាំងពីលើកដំបូងរបស់ vivo V11 និង V11i ហើយពួកគាត់ក៏ចាប់ផ្តើមធ្វើការតេស្តសាកល្បងដោយអារម្មណ៍រីករាយភ្ញាក់ផ្អើល ជាមួយសម្ថភាព V11 និង V11i។

ជាពិសេស គឺពួកគាត់ចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យាស្កេនម្រាមដៃលើអេក្រង់ដើម្បីដោះសោរដ៏ទំនើបរបស់ V11 តែម្តងព្រោះគាត់ថាវាពិតជាប្លែក ហើយអស្ចារ្យមែនទែនដែល vivo អាចបំពាក់បច្ចេកវិទ្យានេះមុនគេបង្អស់ វាផ្តល់អារម្មណ៍ថ្មីដល់ពួកគាត់ វាបានធ្វើឱ្យពួកគាត់កាន់តែពេញចិត្តនឹងបច្ចេកវិទ្យាឈានទៅមុខមួយនេះផងដែរ។

ក្រុមហ៊ុន vivo ធ្វើឱ្យយុវវ័យ និងអតិថិជនរបស់ខ្លួនជាច្រើនចាប់អារម្មណ៍ចំពោះម៉ូដែល vivo V11 និង V11i ទាំងការសម្ពោធដ៏ធំសប្បាយអស្ចារ្យមិនធ្លាប់មានពីមុនក្នុងប្រទេសកម្ពុជា ក៏ដូចជាសមត្ថភាពដ៏ពិសេសរបស់ម៉ូដែលទាំងពីរនេះផងដែរ។

កម្មវិធី vivo Music Run Glow Concert
កម្មវិធី vivo Music Run Glow Concert
កម្មវិធី vivo Music Run Glow Concert
កម្មវិធី vivo Music Run Glow Concert
កម្មវិធី vivo Music Run Glow Concert
កម្មវិធី vivo Music Run Glow Concert

តោះយើងមកមើលចំណុចពិសេសរបស់ម៉ូដែល V11 និង V11i ទាំងអស់គ្នា៖

+ ចំពោះ V11 ដែលមានចំនុចពិសេសដូចជា:
- បច្ចេកវិទ្យាដោះសោដោយស្កេនក្រយៅដៃលើអេក្រង់ដ៏ទំនើប (Fingerprint Scanning)
- បច្ចេកវិទ្យាដោះសោដោយស្កេនមុខ (Face Access)
- អេក្រង់លាតធំជាងមុនទំហំ 6.41inch " (FHD+Super AMOLED)+2340*1080
- ថាមពលថ្មទំហំធំ 3400mAh + បច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ សាកថ្ម ៥ នាទី និយាយបានដល់ ២ ម៉ោង ៣0 នាទី
- បច្ចេកវិទ្យា AI HDR, AI Face Beauty , AI Portrait Framing ដែលអាចថតរូបភាពព្រាលកាន់តែស្អាត
- កាមេរ៉ាមុខ 25MP/ កាមេរ៉ាក្រោយ 12MP+5MP (24 Million Photographic Units)
- មានពីរពណ៌គឺ Starry Black និង Nebula Blue
- Funtouch OS_4.5/Android 8.1
- Qualcomm 660AIE Octa-core 1.95GHz
- RAM 6GB + ROM 128GB

+ ចំពោះ V11i ដែលមានចំនុចពិសេសដូចជា:
- បច្ចេកវិទ្យាដោះសោដោយស្កេនក្រយៅដៃខាងក្រោយ (Finger Print)
- បច្ចេកវិទ្យាដោះសោដោយស្កេនមុខ (Face Access)
- អេក្រង់ 6.3inch" (FHD+2280*1080) IPS
- ថាមពលថ្មទំហំធំ 3315mAh + បច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ សាកថ្ម ៥ នាទី និយាយបានដល់ ៣ ម៉ោង ៤៨ នាទី
- បច្ចេកវិទ្យា AI Portrait Framing, AI HDR, AR Sticker, AI Face Beauty ដែលអាចថតរូបភាពកាន់តែស្អាត
- កាមេរ៉ាមុខ 25MP/ កាមេរ៉ាក្រោយ 16MP+5MP(24 Million Photographic Units)
- មានពីរពណ៌គឺ Starry Black និង Nebula Blue
- Funtouch OS_4.5/Android 8.1
- P60 Octa_core 2.0GHz
- RAM 4GB + ROM 128GB (MicroSD Card Up to 256GB)

កាន់តែពិសេសជាងនេះទៅទៀតគឺ តម្លៃរបស់ម៉ូដែល V11 និង V11iនេះតែម្តង ចំពោះ V11 តម្លៃ 399$ និង V11i តម្លៃ 299$ ព្រមទាំងទទួលបានកាដូពិសេសទៀតផង ពេលដែលលោកអ្នកធ្វើការកុម្ម៉ង់ចាប់ពីថ្ងៃនេះទៅ លោកអ្នកនឹងទទួលបាន៖

១. កាតាបស្ពាយ V11 ដ៏ស្រស់ស្អាត
២. ដងសែលហ្វី ៣
៣. ដបទឹករក្សាកម្តៅ ៤
៤. កាស និងបន្តោង vivo ៥
៥. ស៊ីមកាតភ្ជាប់ជាស្រេចជាមួយគម្រោងស្មាតធំ ហ្មង ២៤ សប្តាហ៍៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ផេក vivo: https://www.facebook.com/vivosmartphonekh/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]