អ្នកថតរូបដ៏ចំណានម្នាក់ឈ្មោះ Lurie Belegurschi អាយុ២៩ឆ្នាំ បានទៅដល់ទីវាលរហោស្ថានមួយកន្លែង ដើម្បីថតយករូបភាពដ៏អស្ចារ្យរបស់គាត់ ដែលកន្លែងនោះពោរពេញទៅដោយ ដំទឹកកកធំៗ ។

លោក Lurie បានចំណាយពេលជាច្រើនក្នុងការដុះលាង ដុំទឹកកកឲ្យក្លាយទៅជារូបរាងដ៏ស្រស់ស្អាត ដើម្បីអង្គុយនឹងថតជាមួយវា។ ដំុទឹកកកពណ៌ខៀវនេះ ខណៈពេលដែលគាត់អង្គុយពីលើវា ពេលខ្យល់បក់មកចំទឹកកកនោះ បានធ្វើឲ្យមានធាតុត្រជាក់ភាយចេញមក ហើយធ្វើឲ្យគាត់ត្រជាក់ស្រួលខ្លួន។ ម្យ៉ាងវិញទៀត ពេលដែលព្រះអាទិត្យអស្ដង្គត ពន្លឺចាំងមកចំដុំទឹកកកពណ៌ខៀវទាំងនេះ វាប្រែក្លាយទៅជាពណ៌ក្រហមដ៏ស្រស់ស្អាត។ លោក Lurie មានប្រសាសន៍ថា ទឹកកកគឺជាវត្ថុមួយក្នុងចំណោម វត្ថុដែលគាត់ពេញចិត្តក្នុងការថតរូប ហើយជាពិសេសគឺទឹកកកពណ៌ខៀវ។ Lurie បានបន្ដទៀតថា កន្លែងដែលគាត់ចូលចិត្តទៅនោះគឺនៅ ពិភពទឹកកក នៅ Jvkulsarlsn គឺជាកន្លែងមួយដែលមានឆ្នេរខ្សាច់ពណ៌ខ្មៅ ជាមួយនឹងដំុទឹកកក អាយស្បឺក ដែលជាទឹកកកមិនងាយនឹងរលាយ ហើយពេលដែលគាត់ចូលចិត្តថតរូបទាំងនោះ គឺនៅពេលព្រះអាទិត្រអស្ដង្គត។

នៅពេលដែលប្រិយមិត្តអានចប់ វាដូចជាងាយស្រួលណាស់មែនទេ? ប៉ុន្ដែវាក៏មានគ្រោះថ្នាក់ណាស់ដែរ ព្រោះទីនោះមានហ្វូងត្រីបាឡែនដ៏ធំ ដែលអាចធ្វើឲ្យយើងមានគ្រោះថ្នាក់។ មានពេលមួយឧបករណ៍របស់លោក Lurie ត្រូវបានបំផ្លាញដោយត្រីបាឡែន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះរូបភាពរបស់លោក Lurie និងការងាររបស់គាត់?







កែរសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]