អូស្ដ្រាលី៖ ប្រិយមិត្តជាច្រើនរមែងបានស្គាល់អតីតតារាសម្តែង លោក ស៊ុក សុភា  តួអង្គក្នុងរឿង«ទុំទាវ» ដែលតាមរយៈរឿងខ្មែរបុរាណនេះ បានធ្វើឲ្យមហាជននៅតែចងចាំគ្មានភ្លេចពីស្នាដៃសម្ដែង របស់លោក។ 

យ៉ាងណាមិញ បច្ចុប្បន្ននេះ លោកក៏មានគ្រួសារមួយយ៉ាងកក់ក្តៅ ដោយសំងំរស់នៅឯទឹកដីអូស្ដ្រាលី ហើយបើទោះឃ្លាតឆ្ងាយពីសិល្បៈក៏ពិតមែន តែចំពោះជីវិតឯកជនលោក និងក្រុមគ្រួសារ តែងតែត្រូវបានគ្រប់គ្នា ចាំតាមដានមើលជានិច្ច។

តួយ៉ាង កាលពីយប់មិញនេះដែរ លោក ក៏បានធ្វើខួបកំណើតជាកូនស្រីជាទីស្រលាញ់ ជាមួយស្នាមកញញឹមយ៉ាងមានក្ដីសុខ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គ្រាន់តែភ្លេចៗខ្លួនមិនបានប៉ុន្មានឆ្នាំផង កូនស្រីលោក ស៊ុក សុភា ធំពេញវ័យ ឡើងជិតពេញក្រមុំទៅហើយ។

ជាងនេះទៀតនោះចំពោះរូបសម្រស់នាងតូចនេះ ក៏កាន់តែស្រស់ស្អាត បានទាំងអស់មិនថាភ្នែក ច្រមុះ មុខមាត់ គឺពិតជាស្អាតខ្លាំងមិនចាញ់ម៉ាក់ប៉ាគេ នោះទេ៕

កូនស្រី ស៊ុក សុភា
កូនស្រី ស៊ុក សុភា
កូនស្រី ស៊ុក សុភា
កូនស្រី ស៊ុក សុភា
កូនស្រី ស៊ុក សុភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ុក សុភា