ភ្នំពេញ៖ តារាសម្តែង និងជាដៃគូដ៏សាកសមលោក លឹម ជាឡាយ និងកញ្ញាគៀត សុវណ្ណាឡាង កាន់តែហ៊ានបង្ហាញ ភាពផ្អែមល្ហែមជាមួយគ្នា បន្ទាប់ពីលេចធ្លាយថាអ្នកទាំងពីរ មានទំនាក់ទំនងស្នេហា លើសពីមិត្តរួមការងារ។

តួយ៉ាង ការចាប់ដៃគូរបស់អ្នកទាំងពីរ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន របស់តារាទាំងពីរដួងនេះ ពេញចិត្តយ៉ាងខ្លាំង និងមានការត្រេកអរ ចំពោះការដែលឲ្យអ្នកទាំងពីរមានចំណងស្នេហាជាមួយគ្នា ក៏ប៉ុន្តែខាងស្រីក៏ធ្លាប់បញ្ជាក់ថា រវាងអ្នកទាំងពីរគឺមិនអាចលើសពីមិត្តរួមការងារ ដែលយល់ចិត្តគ្នានោះទេ។

ជាក់ស្តែង កាលពីម្សិលមិញនេះដែរ តារាមួយគូនេះ បានបង្កើតកម្មវិធីជួបជុំអ្នកគាំទ្រជាច្រើន មិនថាប្រុសស្រី ដែលបានធ្វើឡើងយ៉ាងសប្បាយរីករាយ និងពោរពេញដោយស្នាមញញឹមដល់អ្នកគាំទ្រ។ ក៏ប៉ុន្តែនៅក្នុងនោះគេ ក៏បានចាប់អារម្មណ៍ទៅលើ វីដេអូមួយ ដែលតារាទាំងពីរបានបង្កើតឡើង ដោយនៅក្នុងនោះអ្នកទាំងពីរបានថើបគ្នា យ៉ាងផ្អែមល្ហែមចំពោះមុខអ្នកគាំទ្រជាច្រើន។

ជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រជាច្រើននាំគ្នាបើកភ្នែកធំ ដោយមិននឹកស្មានអ្នកទាំងពីរ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាបែបនេះ ប្រៀបដូចជាគូស្នេហ៍យ៉ាងដូច្នោះ ទាំងដែលពួកគេបានបដិសេធថា ចំណងមិត្តភាពរបស់អ្នកទាំងពីរ មិនលើសពីមិត្តរួមការងារ៕

ប្រភពវីដេអូ៖Lim Chealay-Keat Sovan Nalang FC

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

លឹម ជាឡាយ និងគៀត សុវណ្ណាឡាង
សុវណ្ណាឡាង ក្នុងកម្មវិធីជួបជុំអ្នកគាំទ្រ
សុវណ្ណាឡាង ក្នុងកម្មវិធីជួបជុំអ្នកគាំទ្រ
ជាឡាយ និងសុវណ្ណាឡាង ក្នុងកម្មវិធីជួបជុំអ្នកគាំទ្រ

ជាឡាយ និងសុវណ្ណាឡាង ថើបគ្នា
ជាឡាយ និងសុវណ្ណាឡាង ថើបគ្នា
ជាឡាយ និងសុវណ្ណាឡាង ថើបគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លឹម ជាឡាយ