ភ្នំពេញ៖ បើទោះបីជា តារាសម្តែងស្រី បេនី យ៉ាំង បានចាកឆា្ងយពីពិភពសិល្បៈប៉ុណ្ណាក្តី ក៏មនុស្សជាច្រើន នៅតែចង់ដឹង និងតាមដានជីវិតឯកជនរបស់នាងដែរ។

ជាក់ស្តែង កាលពីមួយរយៈចុងក្រោយនេះដែរ គេសង្កេតឃើញថា តារាស្រីរូបនេះ បានបង្ហោះរូបថត ប្រុសសង្ហាម្នាក់ និងអមជាមួយនឹងសារ សាសងគ្នាជារៀងរាល់ថ្ងៃ។ ដោយមិនបង្អង់យូរ ខ្មែរឡូត ក៏បានសាកសួរ ពីម្ចាស់សាមីខ្លួនផ្ទាល់ ថាតើបុរសរូបនោះ ជាអ្នកណាគេឲ្យប្រាកដ ជាមិត្ត ឬសង្សារ។

បេនី យ៉ាំង
មុខមាត់របស់សង្សារនាង តែឃើញមិនសូវច្បាស់

ក្នុងនោះ ស្រីស្អាត បេនីយ៉ាំង ក៏បានប្រាប់មកខ្មែរឡូតថា «ម្នាក់ប្រុសហ្នឹង ជាសង្សារថ្មីរបស់ខ្ញុំ ហើយក៏ជា មនុស្សម្នាក់ ដែលចង់គិតអនាគតជាមួយគ្នាដែរ។ សង្សារខ្ញុំ ជាអនិកជនខ្មែរ ពេលនេះ គាត់កំពុងតែរស់នៅប្រទេសក្រៅឯណោះ។ ប្រហែលជា មួយខែអីទៀត បានខ្ញុំបង្ហាញមុខច្បាស់ជាងនេះ ព្រោះថាឥលូវខ្ញុំលាក់បន្តិចសិន»។

សង្សាររបស់នាង
សង្សាររបស់នាង

ចំពោះគូស្នេហ៍ថ្មី របស់នាង គឺជាអ្នកមានទ្រព្យសម្បត្តិមួយរូប ដែលរថយន្តរបស់រូបគេ ជិះសុទ្ធតែខ្ទង់លានដុល្លារ និងប្រើប្រាស់ជីវិតយ៉ាងហាយសូរបំផុត នៅប្រទេសក្រៅ។

យ៉ាងណាមិញ ក៏មានមនុស្សជាច្រើននាក់ កំពុងតែរង់ចាំមើលមុខ សង្សាររបស់នាង ព្រោះថានៅក្នុងរូប ឃើញបន្តិចៗតែប៉ុណ្ណោះ មិនបានច្បាស់១០០ភាគរយទេ តែគេក៏អាចមើលដឹងថា សង្ហាមិនណយនោះទេ៕

បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង