ប្រូតេអ៊ីនពិសេសម៉្យាងក្នុងជាលិកា អាចឲ្យក្រុមអ្នកស្រាវជ្រាវរោគវិនិច្ឆ័យកំណត់បាននូវការវិវឌ្ឍន៍នៃជំងឺមហារីកដៃស្បូនទាន់ពេលវេលា។

ជាការពិត ជំងឺមហារីកមាត់ស្បូនជាជំងឺមួយដ៏កាចសាហាវ។ វាអាចវិវឌ្ឍរាប់ឆ្នាំដោយយើងពុំដឹងខ្លួន ព្រោះរោគសញ្ញាភាគច្រើនទាក់ទងនឹងបញ្ហាប្រព័ន្ធរំលាយ និងភាពមិនស្រណុកនៅផ្នែកពោះខាងក្រោម។  កត្តានេះធ្វើឲ្យជំងឺពិបាកនឹងធ្វើរោគវិនិច្ឆ័យនិងទទួលការព្យាបាលទាន់ពេលវេលា។ 

វេជ្ជបណ្ឌិត បាបារ៉ា ខ្យូអីន ដែលមានឯកទេសខាងប្រព័ន្ធភាពស៊ាំប្រឆាំងជំងឺមហារីក នៅចក្រភពអង់គ្លេស បានប្រាប់ឲ្យដឹងថា "ភាគច្រើននៃការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកមាត់ស្បូនគឺនៅដំណាក់កាលទី៣ ដែលកោសិកាមហារីកបានរាលដាលទៅកាន់ផ្នែកផ្សេងៗទៀតនៃរាងកាយរួចទៅហើយ ហើយភាគរយក្នុងការព្យាបាលនោះ មានតិចណាស់ពោលគឺត្រឹម២០%ប៉ុណ្ណោះ"។ 

ប៉ុន្តែការធ្វើរោគវិនិច្ឆ័យ និងដឹងទាន់ពេល ភាគរយនោះបានកើនឡើងរហូតដល់៩០% ឯណោះ។ ការសិក្សាស្រាវជ្រាវថ្មីៗនេះ ជាជំហានមួយដ៏សំខាន់ខ្លាំង ក្នុងការអភិវឌ្ឍន៍នូវវិធីសាស្ត្រថ្មីក្នុងការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកដៃស្បូនត្រឹមដំណាក់កាលដំបូងៗ។ ក្រុមគ្រូពេទ្យស្រាវជ្រាវអាចកំណត់បាននូវប្រូតេអ៊ីនពិសេសម៉្យាងក្នុងជាលិកានៅដំណាក់កាលដំបូង ដែលអាចប្រើប្រាស់ជាសញ្ញាបញ្ជាក់ថា គឺជាកោសិកាមហារីកដៃស្បូន។

ជាក់ស្តែង ការធ្វើរោគវិនិច្ឆ័យតាមទឹកនោមគឺជាវិធីសាស្ត្រមួយដ៏ងាយស្រួល និងត្រឹមត្រូវក្នុងការរកជំងឺមហារីក។ ដូច្នេះក្រុមអ្នកស្រាវជ្រាវ បាននិងកំពុងស្វែងរកថា តើម៉ូលេគុលប្រូតេអ៊ីនពិសេសផលិតដោយកោសិកាមហារីកដៃស្បូនមានវត្តមាន ក្នុងទឹកនោមដែរឬទេ។ ប្រសិនបើដូច្នោះមែន ការប្រើប្រាស់ទឹកនោមសម្រាប់វិនិច្ឆ័យនឹង មានភាពរហ័ស មិនលំបាក មានប្រសិទ្ធភាពហើយភាគរយខ្ពស់ទៀតផង។

បើទោះបីជាយ៉ាងណាក៏ដោយ គេពុំទាន់បានតេស្តសាកល្បងផ្ទាល់ទៅលើអ្នកជំងឺឡើយ គេពុំទាន់អាចសន្និដ្ឋានច្បាស់នូវឡើយថា វានឹងផ្តល់នូវលទ្ធផលមួយដ៏ជោគជ័យក្នុងការធ្វើរោគវិនិច្ឆ័យរកជំងឺមហារីកដៃស្បូននៅក្នុងដំណាក់កាលដំបូង។ ប៉ុន្តែនេះជាក្តីសង្ឃឹម និងជាស្ពានឈានទៅដល់របកគំហើញសម្រាប់ការព្យាបាលជំងឺមហារីកដៃស្បូនឲ្យបានទាន់ពេលវេលា និងចំណាយថវិកាតិចតួច៕

កោសិកាមហារីកនៅដៃស្បូន
កោសិកាមហារីកនៅដៃស្បូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]