កូរ៉េខាងត្បូង ៖ ជាថ្មីម្ដងទៀតហើយ ដែលអ្នកគាំទ្រក្រុមតារា Kpop ទាំងនេះមានខ្សែភ្នែកដ៏មុតស្រួច អាចមើលឃើញនូវអ្វីៗជាច្រើន ដែលមនុស្សធម្មតាមិនអាចកត់សម្គាល់បាន។

តួយ៉ាងដូចជា ពេលនេះ នៅក្នុងចំណោមក្រុមអ្នកគាំទ្រ របស់ក្រុមតារាចម្រៀងស្រីស្អាត TWICE ពួកគេហាក់បីដូចជា កំពុងផ្ដោតចំណាប់អារម្មណ៍ យ៉ាងខ្លាំងទៅលើ អង្គរក្សស្រីរបស់ក្រុមនេះ ហើយថែមទាំង រៀបរាប់ទៀតថា នាងអាចជាសមាជិកទី ១០ របស់ក្រុម TWICE ផងដែរ ព្រោះតែនាងពិតជា មានសម្រស់ស្រស់ស្អាត គួរឲ្យទាក់ទាញ មិនចាញ់តារាល្បីឈ្មោះ ក្នុងប្រទេសកូរ៉េឡើយ។

ក្នុងនោះផងដែរ រូបរបស់ អង្គរក្សស្រី ស្រស់ស្អាតរបស់ TWICE ត្រូវបានលួចថត ជាច្រើនសន្លឹក ពួកគេកំពុងបង្ហាញថា នាងគឺជាមនុស្សស្រីពោរពេញដោយ ភាពរឹងមាំ និងទាក់ទាញ។

ជានិច្ចកាល អ្នកគាំទ្រ តែងតែបានជួប អង្គរក្សស្រីរូបនេះ នៅក្បែរសមាជិកក្រុម TWICE យ៉ាងជិតស្និទ្ធ នៅពេលដែលចូលរួមកម្មវិធីផ្សេងៗ នៅព្រលានយន្តហោះ ឬធ្វើដំណើរ តាមកាលវិភាគនានា។

ដោយសារតែក្រុមអ្នកគាំទ្រ មើលឃើញថា អង្គរក្សស្រី សែនស្អាតរូបនេះ មើលថែនិងយកចិត្តទុកដាក់ ចំពោះរាល់សមាជិកក្រុម TWICE បានយ៉ាងល្អ ពេលនេះនាងក្លាយទៅជា វីរនារីនៅក្នុងដួងចិត្ត របស់ពួកគេបាត់ទៅហើយ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព អង្គរក្សស្រី របស់ TWICE
រូបភាព អង្គរក្សស្រី របស់ TWICE
រូបភាព អង្គរក្សស្រី របស់ TWICE
រូបភាព អង្គរក្សស្រី របស់ TWICE
រូបភាព អង្គរក្សស្រី របស់ TWICE
រូបភាព សាររបស់អ្នកគាំទ្រ
រូបភាព សាររបស់អ្នកគាំទ្រ
រូបភាព អង្គរក្សស្រី របស់ TWICE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]