ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាកំប្លែងមាឌតូច នាយក្រិន ក៏កាន់តែមានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈ ស្របពេលដែលសុភមង្គលនៅក្នុងគ្រួសាររបស់លោកកាន់តែមាន ភាពផ្អែមល្ហែមនឹងគ្នាខ្លាំងឡើង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារាកំប្លែងដ៏មានប្រជាប្រិយភាពរូបនេះ ទើបតែទទួលបានសមាជិកថ្មីនៅក្នុងគ្រួសារ ដែលជាកូនទី៣របស់លោក ជាមួយគ្នានេះក៏មានអ្នកលេងបណ្តាញសង្គម និងអ្នកគាំទ្រលោកជាច្រើន ក៏បាននាំគ្នាចូលរួមអបអរសាទរដល់លោកគ្រប់គ្នា។

ដោយឡែក បើយើងងាកទៅមើលជីវិតនៅក្នុងគ្រួសារដ៏មានសុភមង្គលរបស់លោកវិញ ឃើញថាតារារូបនេះតែងតែនៅផ្តល់នូវសុភមង្គល និងភាពកក់ក្តៅឲ្យកូនៗជាទីស្រលាញ់ ក៏ដូចជាភរិយាជានិច្ច។ ជាពិសេសរាល់ពេលដែរ លោកទំនេរពីការងារ តារារូបនេះក៏បាននាំប្រពន្ធកូនដើរលេង ញុំាអាហារនៅក្រៅ ដែលពោរពេញដោយសុភមង្គលខ្លាំង។

ទន្ទឹមនឹងនេះផងដែរ ធ្វើឲ្យមហាជនជាច្រើនមិនសរសើរមិនបាន ដែលទោះបីជាមាឌតូច មិនដូចលោកប៉ា និងស្វាមី អ្នកដទៃយ៉ាងណាក្តី លោកក៏ជួយសម្រាលការងារមើលកូន ថែមទាំងផ្តល់សុភមង្គលឲ្យគ្រួសារបានយ៉ាងល្អ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយក្រិន និងកូនទើបនឹងកើត
នាយក្រិន និងកូនទើបនឹងកើត
នាយក្រិន និងកូនទើបនឹងកើត
នាយក្រិន និងកូន
នាយក្រិន និងកូន
នាយក្រិន និងគ្រួសារ
នាយក្រិន និងកូន
នាយក្រិន និងកូនៗ
នាយក្រិន និងគ្រួសារ
នាយក្រិន និងភរិយា
នាយក្រិន និងភរិយា
នាយក្រិន និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ក្រិន