ភ្នំពេញ៖ សង្ស័យអំពើប្លន់ដល់ក្នុងផ្ទះទាំង កណ្ដាលថ្ងៃ នៅក្នុងសង្កាត់ភ្នំពេញថ្មី ដោយក្រុម ចោរមានគ្នា០៤នាក់ស្ថិតក្នុងសំលៀកបំពាក់ជាសិស្ស ជិះម៉ូតូ០២គ្រឿង ក្នុងនោះ មានមួយ គ្រឿងគេស្គាល់ម៉ាកស្កុបពី។ ពេលធ្វើសកម្មភាពក្រុមចោរប្លន់បាន សម្រុកចូលទៅក្នុងផ្ទះ ហើយរើកកាយ យកបានកាបូបក្រហមមួយ ក្នុងនោះមាន ប្រាក់ដុល្លារចំនួន៥០០ និងប្រាក់ រៀលជាងមួយលានរៀល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ ២០១៣ នៅចំណុចផ្ទះជួលមួយស្ថិតក្នុងក្រុមទី៤ ផ្លូវបេតុងលេខ១០៧៤ ភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមស្ដ្រីឈ្មោះ សុវត្ដិ ដារ៉ា គុណ ដែលជាម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគាត់មិន នៅ ផ្ទះទេ ទុកអោយកូន តូចៗចំនួន០៤នាក់នៅចាំផ្ទះ ហើយស្រាប់តែមានមនុស្ស០៤នាក់ជិះម៉ូតូ០២គ្រឿងមកឈប់ នៅលើផ្លូវមុខផ្ទះ រួចក៍នាំគ្នាសម្រុកចូល ក្នុង ផ្ទះរើក កាយ ហើយយកបានកាបូបក្រហមមួយ រួចចេញទៅអស់ នេះបើតាមកូនច្បងរបស់គាត់ដែលមានអាយុ១១ឆ្នាំបានប្រាប់។ស្ដ្រីម្ចាស់ផ្ទះ ក៍បានដាក់ការសង្ស័យដែរ ទៅ លើ មនុស្សក្នុងចំណោមក្រុមចោរ ព្រោះកូនគាត់បានស្គាល់ ថា ពីមុនធ្លាប់ជួលផ្ទះនៅក្បែរគ្នា។

ទោះជាយ៉ាងណាក៍ដោយ នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី កំពុងត្រួតពិនិត្យកន្លែងកើតហេតុនិងធ្វើ សាកសួរម្ចាស់ផ្ទះដែលត្រូវក្រុមចោរចូលប្លន់ទាំងថ្ងៃ ដល់ក្នុងផ្ទះហើយ ករណី បែបនេះមិន មែនទើបតែកើតជាលើកទីមួយក្នុងខណ្ឌសែនសុខនោះទេ។ កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១២ កន្លង ទៅក៍មានករណីគាស់ ផ្ទះស្ដ្រីជាគ្រូ បង្រៀន សាលាវិចិត្រសិល្បៈទាំងថ្ងៃដូច្នេះដែរនៅក្នុងភូមិ បន្លាស្អិត សង្កាត់ឃ្មួញ។ ប៉ុន្ដែអ្វីដែលចម្លែកនោះ ចោរមួយក្រុមនេះមានល្បិចខ្ពស់ ដោយ ពួកគេស្លៀកពាក់ ជាឯកសណ្ឋានសិស្ស ជាលេស ដើម្បីប្រព្រឹត្ដបទល្មើសប្លន់ដល់ក្នុងផ្ទះ។ដោយសារមានដានពីសាក្សីកូនរបស់ម្ចាស់ផ្ទះ រងគ្រោះ ករណីប្លន់មួយនេះគេសង្ឈឹមថា សមត្ថកិច្ចនឹងអាចវែកមុខរកក្រុមចោរនេះឃើញនៅពេលដ៍ខ្លីខាងមុខជាមិនខាន៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]