ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី២ បានឈានមកកាន់សប្តាហ៍ទី៥ហើយ ដែលបេក្ខភាពនីមួយៗ សុទ្ធសឹងតែមានសមត្ថភាពខ្ពស់នៅក្នុងការបញ្ចេញសម្លេង និងធ្វើឲ្យCoach ទាំង៣ទប់ចិត្តចុចប៊ូតុងគ្រប់គ្នា។

ជាក់ស្តែងកាលពីយប់មិញនេះ បេក្ខភាពអ៊ុំឆេង យុត្តិការ អាយុ១៤ឆ្នាំ បានឡើងបញ្ចេញសម្ថភាព ច្រៀងយ៉ាងពីរោះខ្លាំងមិនចាញ់មនុស្សធំប៉ុន្មាននោះទេ មិនត្រឹមតែប៉ុណ្ណោះ សម្លេងរបស់នាងក៏បានទាក់ចិត្តCoach ទាំង៣ឲ្យចុចប៊ូតុង ជ្រើសយកនាងគ្រប់គ្នាតែម្តង។

តែមិនទាន់បានប៉ុន្មានផង ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន បែរជានាំគ្នា ចាប់អារម្មណ៍ទៅលើរូបសម្រស់របស់ប្អូនស្រីវិញ ព្រោះថាបេក្ខភាពរូបនេះ មានវ័យមិនទាន់១៨ឆ្នាំ ស្រួលបួលផង ក៏មានរូបសម្រស់ស្អាតមិនចាញ់តារាប៉ុន្មាននោះទេ ដូច្នោះហើយទើបនាងក្លាយទៅជាការចាប់អារម្មណ៍ពី អ្នកលេងបណ្តាញសង្គមខ្លាំងយ៉ាងដូច្នោះ ត្រឹមតែមួយរយៈពេលដ៏ខ្លី។

លើសពីនេះរូបភាពរបស់នាង ក៏ត្រូវបានគេនាំគ្នាបង្ហោះ និងស៊េរពេញហ្វេសប៊ុក ភ្ជាប់ជាមួយនឹងពាក្យថា«ខុសជំនាន់» និងសរសើរដល់រូបរាង និងមុខមាត់ ក៏ដូចជាសមត្ថភាពរបស់នាងយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីឲ្យកាន់តែជ្រាបច្បាស់៖ 

អ៊ុំឆេង យុត្តិកា
អ៊ុំឆេង យុត្តិកា
អ៊ុំឆេង យុត្តិកា
អ៊ុំឆេង យុត្តិកា
អ៊ុំឆេង យុត្តិកា
អ៊ុំឆេង យុត្តិកា
អ៊ុំឆេង យុត្តិកា
អ៊ុំឆេង យុត្តិកា
អ៊ុំឆេង យុត្តិកា
អ៊ុំឆេង យុត្តិកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]