ភ្នំពេញ៖ ប្រិយមិត្តជាច្រើនដែលបានតាមដាន កម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី១ កាលពីសប្តាហ៍ទី៤ ប្រាកដជាបានស្គាល់ប្អូនស្រី ខុន សុជាតា ដែលបានសម្រេចចិត្តទៅក្នុងក្រុមកញ្ញា សុគន្ធកញ្ញា

កាលពីប្រលងសប្តាហ៍មុន ក្មេងស្រីរូបនេះ បានឡើងបកស្រាយនូវបទ«Perfect» ដែលជាបទភាសាអង់គ្លេស ជាមួយគ្នានេះដែរ អ្នកទស្សនាជាច្រើនបានកោតសរសើរដល់ប្អូនគ្រប់គ្នា ព្រោះថាទើបតែមានអាយុ១២ឆ្នាំ តែមានទឹកដមសម្លេងពីរោះខ្លាំង រហូតទាក់ចិត្តCoach ទាំង៣រូបឲ្យចុចប៊ូតុងយក។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ ក្មេងស្រីរូបនេះ ក៏បានបញ្ចេញវីដេអូច្រៀងលេង ដែលលើកឡើងជាមួយនឹងបទដដែល និងបទជាភាសាអង់គ្លេសជាច្រើនទៀត មកឲ្យមិត្តនៅក្នុងបណ្តាញសង្គមស្តាប់ ខណៈពេលដែលសម្លេងនៅក្រៅរបស់ប្អូនក៏ពីរោះខ្លាំងមិនចាញ់ពេលប្រលងប៉ុន្មាននោះទេ។

ក្រោយពីបានស្តាប់នូវសម្លេងរបស់បេក្ខភាពវ័យក្មេង មានរូបសម្រស់ស្រស់ស្អាតរូបនេះភ្លាមបានធ្វើឲ្យអ្នកស្តាប់ជាច្រើន បាននាំគ្នាសរសើរដល់ប្អូនស្រីគ្រប់គ្នា លើសពីនេះទៅទៀត ក៏មានការស៊ែរតៗគ្នា ពេញបណ្តាញសង្គមតែម្តង៕

ចង់ជ្រាបច្បាស់ ថានាងមានសម្លេងពីរោះប៉ុណ្ណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ខុន សុជាតា
ខុន សុជាតា
ខុន សុជាតា
ខុន សុជាតា
ខុន សុជាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]