ភ្នំពេញ ៖ ស្ដ្រីជាអ្នកដាំបន្លែ លក់ម្នាក់បាន ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯបុរស ម្នាក់ទៀត ដែលធ្វើដំណើរ ជាមួយគ្នា បានរង របួសស្រាល បន្ទាប់ពី រថយន្ដ ដឹកបន្លែដែល ពួកគេកំពុងជិះបានក្រឡាប់នៅលើផ្លូវនៅលើ ផ្លូវ ក្រោយពីបានគេចរថយន្ដមួយគ្រឿង ទៀត ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា។

គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើត ឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ផ្លូវ ជាតិលេខ១ ក្នុងភូមិក្បាលជ្រោយ សង្កាត់ ព្រែកឯង ខណ្ឌមានជ័យ ប៉ុន្ដែគ្រោះថ្នាក់ ចរាចរនេះ មិនបណ្ដាលឱ្យអ្នកបើករថយន្ដ ដឹកបន្លែរងគ្រោះថ្នាក់នោះទេ ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើត ហេតុ គេបានឃើញ រថយន្ដម៉ាកហ៊ីយ៉ាន់ ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2A-9967 ដឹកបន្លែពេញ ធ្វើដំណើរតាមបណ្ដោយ ផ្លូវជាតិលេខ១ ក្នុងទិសដៅពីឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល មកកាន់ផ្សារ ដើមគ រាជធានីភ្នំពេញ ដើម្បីចែកចាយបន្លែ ។

សាក្សីបានបន្ដថា លុះមកដល់ចំណុចកើត ហេតុ  ស្រាប់តែរថយន្ដខាងលើបានគេចពី រថយន្ដផ្សេងមួយទៀត ដែលកំពុងធ្វើដំណើរ បញ្ច្រាសទិសគ្នា ស្រាប់តែ ក្រឡាប់នៅលើ ផ្លូវ បណ្ដាលឱ្យបន្លែនៅក្នុងរថយន្ដធ្លាក់សង្កត់ ស្ដ្រីរងគ្រោះបែកក្បាលស្លាប់ភ្លាមៗតែម្ដង ខណៈដែលបុរសម្នាក់ទៀត បានរងរបួស ស្រាល។

ប្រភពព័ត៌មានពីសាក្សីដដែលបានបន្ដថា តាមពិតទៅស្ដ្រីរងគ្រោះ បានសុំជិះដោយសារ លើរថយន្ដបន្លែចុះនៅផ្សារគគីរ ប៉ុន្ដែសំណាង អាក្រក់បានជួប ហេតុការណ៍ គ្រោះថ្នាក់ចរាចរ នេះតែម្ដងទៅ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន ទៅជួយអន្ដរាគមន៍ ដើម្បីបញ្ជៀសការកក ស្ទះចរាចរនៅកន្លែង កើតហេតុ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាច បញ្ជាក់ពីអត្ដសញ្ញាណស្ដ្រីរងគ្រោះនៅឡើយ ទេ ប៉ុន្ដែអ្នកបើករថយន្ដដឹកបន្លែ ត្រូវបាន គេស្គាល់ថា មានឈ្មោះសុខ ជាតិ អាយុ២៥ ឆ្នាំ រស់នៅភូមិកណ្ដាលក្រោម ឃុំបន្ទាយ ដែក ស្រុកកៀនស្វាយខេត្ដកណ្ដាល ប៉ុន្ដែមិន រងគ្រោះថ្នាក់អ្វីនោះឡើយ។

ក្រោយពីចុះវាស់វែង និងជួយអន្ដរាគមន៍ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានទាក់ទង ទៅក្រុមគ្រួសារ ដើម្បីឱ្យមកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី ដោយ ឡែកបន្លែ គ្រប់ប្រភេទ ដែលប្រុងដឹកតាមរថយន្ដទៅ ចែកចាយនៅផ្សារដើមគ បានរងការខូចខាត អស់ជាច្រើន ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]