ថៃ: ខណៈពេលដែលប្រជាប្រិយភាពរបស់កញ្ញា Bella Ranee កាន់តែទទួលបានភាពល្បីល្បាញខ្លាំង នាង ក៏កាន់តែចាប់ផ្តើម មានការមមាញឹកកើនឡើង ជាមួយការសម្តែង និងការថតស្ពតពាណិជ្ជកម្មធំៗ ជាដើម។ 

កញ្ញា Bella Ranee

តែយ៉ាងណាមិញ ថ្វីបើ មានការមមាញឹកច្រើន ជាមួយការងាររបស់ខ្លួន ក៏នាង នៅតែជាតារាស្រីមួយរូប ដែលនិយមចូលចិត្ត ធ្វើដំណើរកម្សាន្តគ្រប់ទិសទី មិនថា ក្នុង ឬក្រៅប្រទេស នោះទេ។​ ជាមួយគ្នានេះដែរ កាលពីថ្ងៃទី ១៤ ខែកញ្ញា កន្លងទៅនេះ Bella Ranee ក៏បានធ្វើដំណើរលំហែកាយតូចមួយ នៅឯឆ្នេរសមុទ្រ ភូកេត ជាមួយមិត្តភក្តិសម្លាញ់របស់ខ្លួន ផងដែរ។ 

កញ្ញា Bella Ranee និងមិត្តភក្តិសម្លាញ់

ក្នុងនោះផងដែរ សម្រាប់ដំណើរកម្សាន្តលើកនេះ នាងក៏មិនបាន ស្លៀកឈុតហែលទឹកសុិចសុី ឬបង្ហាញសាច់សខ្ចី ដូចតារាផ្សេងៗនោះទេ។ ហើយទាំងអស់នេះ ក៏ជាចំណង់ចំណូលចិត្ត​ ដោយមិនមានការកែប្រែរបស់នាង បើទោះបីជា នាពេលសព្វថ្ងៃនេះ នាងជាតារាសម្តែងស្រីលំដាប់កំពូល​  ក៏នាងនៅតែធ្វើខ្លួនសាមញ្ញ និងសុភាព ដដែល៕

ទស្សនារូបភាពរបស់នាង ទាំងអស់គ្នា​ នៅឯឆ្នេរសមុទ្រ:

កញ្ញា Bella Ranee
កញ្ញា Bella Ranee
កញ្ញា Bella Ranee
កញ្ញា Bella Ranee
កញ្ញា Bella Ranee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]