ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាប ដោយកាលពីមួយរយៈមុននេះ លោក ហ៊ិន រតនា ដែលជាគ្រូបង្វឹកឆ្កែកម្ពុជាល្បីឈ្មោះ ដល់ឆាកអន្តរជាតិ បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ បង្កឡើងដោយជនជាតិចិនបើកកិន មកលើរូបលោកមួយទំហឹងគ្មានប្រណី រហូតសឹងតែធ្វើឲ្យលោកបាត់បង់ជីវិត ដោយសារបាក់ឆ្អឹងជាច្រើនកន្លែង ថែមទាំងខ្ទាំគ្រឿងក្នុងមួយចំនួនថែមទៀតផង។

លោក ហ៊ិន រតនា ជួបគ្រោះថ្នាក់ចរាចរណ៍

យ៉ាងណាមិញ មកទល់ពេលនេះ រយៈពេលមួយសប្តាហ៍ហើយ ដែលលោក ហ៊ិន រតនា ត្រូវបានក្រុមគ្រួសារបញ្ជូនលោក ទៅព្យាបាលនៅឯពេទ្យជំនាញប្រចាំប្រទេសថៃ ហើយក្នុងនោះ គេក៏សង្កេតឃើញថា អាការរបស់លោកពិតជាបានធូរស្បើយច្រើន គួរឲ្យភ្ញាក់ផ្អើលតែម្តង។

ជាការពិតណាស់ នេះបើយោងតាមវីដេអូខាងក្រោមនេះ បានឲ្យដឹងថា លោក ហ៊ិន រតនា អាចនិយាយបានជាធម្មតាវិញហើយ។ ហើយលោកក៏មានអារម្មណ៍រំភើបចិត្តជាខ្លាំង និងសឹងតែមិនជឿថាខ្លួនអាចរស់រានមានជីវិតបន្តទៅទៀតបានផងដែរ។ មិនថាយ៉ាងណា បច្ចុប្បន្ននេះ លោក ហ៊ិន រតនា ក៏បានអនុវត្តន៍បន្តនូវជំហានបន្ទាប់ គឺលោកត្រូវតស៊ូក្នុងការរៀនឈរ និងរៀនដើរជាថ្មីឡើងវិញផងដែរ។

មិនតែប៉ុណ្ណោះ ប្រិយមិត្តគាំទ្រជាច្រើន ក៏បានផ្ញើរសារលើកទឹកចិត្តដល់លោក ហ៊ិន រតនាពីចម្ងាយ និងជូនពរឲ្យលោកឆាប់ជាសះស្បើយក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

លោក ហ៊ិន រតនា ត្រូវបានបញ្ចូនទៅប្រទេសថៃ
លោក ហ៊ិន រតនា សម្រាកព្យាបាលនៅមន្ទីរពេទ្យថៃ
លោក ហ៊ិន រតនា មានអាការៈធូរស្រាលជាងមុនច្រើន
លោក ហ៊ិន រតនា មានអាការៈធូរស្រាលជាងមុនច្រើន
លោក ហ៊ិន រតនា គ្រូបង្វឹកឆ្កែកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]