ភ្នំពេញ៖ តារាចម្រៀងជើងចាស់នឹងជាម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» លោក មួន ម៉ារ៉ា បានស្ងាត់បាត់មុនពីសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ។ ការចាកឆ្ងាយពីសិល្បៈរបស់លោក បានធ្វើឲ្យទស្សនិកជនជាច្រើន បាននឹករលឹកដល់សំឡេងរបស់លោកជាខ្លាំង។

យ៉ាងណាមិញ កាលពីថ្មីៗនេះលោក មួន ម៉ារ៉ា បានធ្វើឲ្យអ្នកគាំទ្រលោកកន្លងមក មានការភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីរូបលោកបាន Live វីដេអូ នៅលើបណ្តាញសង្គមហ្វេសប៊ុក បកស្រាយចម្រៀង អមជាមួយនឹងការលេងហ្គីតា នៃបទ «កាដូគ្មានន័យ»  បានយ៉ាងពីរោះ។

អ្វីដែលគ្រប់គ្នានៅតែស្រលាញ់ និងសរសើរដល់រូបលោកនោះ បើទោះបីជាលោក មួន ម៉ារ៉ា បានចាកឆ្ងាយពីសិល្បៈក៏ពិតមែន ប៉ុន្តែអតីតតារាចម្រៀងជើងចាស់រូបនេះ នៅតែរក្សាបាននូវទឹកដមសំឡេងរបស់ខ្លួន បានយ៉ាងល្អដដែល ៕

តោះទៅទស្សនាវីដេអូទាំងអស់គ្នាណា៖  

លោក មួន ម៉ារ៉ា
លោក មួន ម៉ារ៉ា
លោក មួន ម៉ារ៉ា
លោក មួន ម៉ារ៉ា
លោក មួន ម៉ារ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មួន ម៉ារ៉ា