ភ្នំពេញ៖ ថ្ងៃនេះក្រុមហ៊ុន Herbalifef Nutrition កម្ពុជា បានប្រកាសបន្តភាពជាដៃគូអាហាររូបត្ថម្ភជាផ្លូវការជាមួយសហព័ន្ធខ្មែរកីឡាហែលទឹក (KSF) ដើម្បីពង្រីកការគាំទ្រអាហាររូបត្ថម្ភដល់កីឡាករហែលទឹកចាប់ពីខែកញ្ញា ឆ្នាំ ២០១៨ រហូតដល់ខែកញ្ញា ឆ្នាំ ២០១៩។

កម្មវីធីឧបត្ថម្ភអាហាររូបត្ថម្ភ ដែលមានរយៈពេលមួយឆ្នាំដោយក្រុមហ៊ុន Herbalife Nutrition នេះនឹងរួមមានការផ្តល់ផលិតផលអាហាររូបត្ថម្ភរបស់ខ្លួន និងការបណ្តុះបណ្តាលផ្នែកអាហាររូបត្ថម្ភកីឡា ដល់កីឡាករក្នុងសហពន្ធ័ ដើម្បីជួយពួកគេបង្កើនសមត្ថភាពក្នុងការប្រកួតកីឡាហែលទឹកជាតិ និងអន្តរជាតិ។

ផលិតផល Herbalife Nutrition ត្រូវបានជឿទុកចិត្តដោយអត្តពលិក និងក្រុមកីឡាកំពូលៗនៅទូទាំងពិភពលោក។ ផលិតផលទាំងនេះត្រូវបានអភិវឌ្ឍដោយអ្នកជំនាញផ្នែកអាហាររូបត្ថម្ភ និងសុខភាពលំដាប់ពិភពលោក ដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រអាហាររូបត្ថម្ភចុងក្រោយបំផុត ដែលផ្តល់អាហាររូបត្ថម្ភមានតុល្យភាពសម្រាប់រាងកាយទាំងមូល។ 

Herbalife Nutrition នឹងផ្តល់ដល់កីឡាករសហពន្ធ័ខ្មែរកីឡាហែលទឹកនូវអាហាររូបត្ថម្ភកីឡារបស់ខ្លួនដែលរួមមាន ផលិតផល Herbalife H24 Formula 1 Sport និង Herbalife H24 Rebuild Strength។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក មានប្រសាសន៍ថា៖ 

«ជួសមុខឱ្យឯកឧត្ដម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Herbalife Cambodia ដែលបានឧបត្ថម្ភ នូវអាហាររូបត្ថម្ភ Herbalife Nutrition នាពេលកន្លងមក និងបន្តឧបត្ថម្ភបន្ថែមនាពេលនេះ។ ការឧបត្ថម្ភនេះបានចូលរួមចំនែកអភិវឌ្ឍវិស័យកីឡានៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសវិស័យកីឡាហែលទឹក ដើម្បីឱ្យមានការអភិវឌ្ឍ និងរីកចំរើននាថ្ងៃអនាគត។ ដោយសារព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ ដូច្នេះកីឡាករ កីឡាការនីហែលទឹកកម្ពុជា ត្រូវការហ្វឹកហាត់ត្រៀមខ្លួនចូលរួមប្រកួតជាចាំបាច់ ដូចនេះហើយការឧបត្ថម្ភអាហារូបត្ថម្ភ Herbalife Nutrition គឺពិតជាមានសារៈប្រយោជន៍យ៉ាងខ្លាំងដល់កីឡាករ កីឡាការនីកម្ពុជានាពេលកន្លងមក»។
ក្រុមហ៊ុន Herbalifef Nutrition

អ្នកស្រី ឈុន ណៃឈីវ នាយកចាត់ការទូទៅក្រុមហ៊ុន Herbalife Nutrition កម្ពុជា ក៏បានមានប្រសាសន៍ដែរថា៖ 

«Herbalife Nutrition ឧបត្តមអត្តពលិកលំដាប់ពិភពលោកជាង ១៣0 ក្រុម ក្រុមជំនាញជាង ៦0 ក្រុម និងគណៈកម្មការជាតិអូឡាំពិច ៥ នាក់ និងព្រឹត្តិការណ៍ជាច្រើនទៀតទូទាំងពិភពលោក ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់របៀបរស់នៅសកម្ម មានសុខភាពល្អ ដែលគាំទ្រដោយអាហាររូបត្ថម្ភល្អ។ Herbalife Nutrition ជាអ្នកឧបត្តមអាហាររូបត្ថម្ភជាផ្លូវការរបស់ជើងឯកកីឡាករបាល់ទាត់លោក Cristiano Ronaldo និងក្រុម LA Galaxy។ នៅក្នុងប្រទេសកម្ពុជា Herbalife Nutrition បានឧបត្ថម្ភសហពន្ធ័ខ្មែរកីឡារទឹក ចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។ ហើយក្នុងឆ្នាំនេះ យើងបានបញ្ចូលផលិតផលថ្មីក្នុងការឧបត្តមនេះគឺ Herbalife H24 Rebuild Strength ដែលមានសមត្ថភាពខ្ពស់ក្នុងការជួយកសាង និងជួសជុលសាច់ដុំឡើងវិញបន្ទាប់ពីការហាត់កីឡាភ្លាមៗ។ យើងសង្ឃឹមថា ផលិតផលទាំងនេះនឹងជួយជំរុញសមត្ថភាពការប្រកួតរបស់កីឡាករហែលទឹករបស់យើង ដូច្នេះពួកគេនឹងអាចទទួលបានមេដាយក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ»។
ក្រុមហ៊ុន Herbalifef Nutrition
ក្រុមហ៊ុន Herbalifef Nutrition
ក្រុមហ៊ុន Herbalifef Nutrition
ក្រុមហ៊ុន Herbalifef Nutrition
ក្រុមហ៊ុន Herbalifef Nutrition

អំពី HERBALIFE NUTRITION

Herbalife Nutrition គឺជាក្រុមហ៊ុនអាហាររូបត្ថម្ភលំដាប់ពិភពលោកមួយដែលមានបំណងធ្វើអោយពិភពលោកកាន់តែរីករាយ និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន Herbalife Nutrition មានបេសកកម្មមួយសម្រាប់អាហាររូបត្ថម្ភ ផ្លាស់ប្តូរជីវិតមនុស្សជាមួយនឹងផលិតផលអាហាររូបត្ថម្ភដ៏អស្ចារ្យ និងកម្មវិធីអាហាររូបត្ថម្ភចាប់តាំងពីឆ្នាំ ១៩៨០ មកម្ល៉េះ។ រួមជាមួយនឹងសមាជិកឯករាជ្យ Herbalife Nutrition យើងតាំងចិត្តផ្តល់ដំណោះស្រាយដល់ពិភពលោកលើបញ្ហាកង្វះអាហាររូបត្ថម្ភ និងជំងឺធាត់ ការរក្សាវ័យ ការចំណាយខ្ពស់លើការថែទាំសុខភាពសាធារណៈ និងការកើនឡើងនៃសហគ្រិនភាពគ្រប់វ័យ។ យើងផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ ផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ ដែលភាគច្រើនផលិតដោយរោងចក្រផ្ទាល់ខ្លួន ការបង្ហាត់បង្ហាញពីសមាជិកឯករាជ្យ Herbalife Nutrition និងការជំរុញលើកទឹកចិត្តអតិថិជនទទួលបានសុខភាពល្អ និងរបៀបរស់នៅសកម្ម។

អាហាររូបត្ថម្ភគោលដៅរបស់យើងដែលរួមមាន ផលិតផលគ្រប់គ្រងទម្ងន់ រាងកាយ និងកំលាំង និងផលិតផលថែទាំផ្ទាល់ខ្លួន អាចរកបានតាមរយៈសមាជិក Herbalife Nutrition ក្នុងជាង ៩០ ប្រទេស។

ជាទំនួលខុសត្រូវក្នុងសង្គម ក្រុមហ៊ុន Herbalife Nutrition គាំទ្រមូលនិធិ Herbalife Nutrition (HNF) និងកម្មវិធី Casa Herbalife របស់ខ្លួនដើម្បីជួយនាំយកអាហាររូបត្ថម្ភល្អដល់កុមារដែលតម្រូវការ។ ក្រុមហ៊ុនយើងក៏មានមោទនភាពក្នុងការឧបត្តមអត្តពលិកលំដាប់ពិភពលោកក្រុមកីឡាជាង ១៩០ នាក់ និងព្រឹត្តិការណ៍ពិភពលោករាប់បញ្ចូលទាំង លោក Cristiano Ronaldo, LA Galaxy និងក្រុមហ៊ុនកីឡាករអូឡាំពិកមួយចំនួនទៀត។

ក្រុមហ៊ុន Herbalife Nutrition មានបុគ្គលិកជាង ៨០០០ នាក់ ហើយមានភាគហ៊ុននៅលើ New York Stock Exchange (NYSE:HLF) ជាមួយនឹងចំណូលសុទ្ធប្រមាណ ៤.៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៦។ 

សូមស្វែងរកពត៌មានបន្ថែមនៅក្នុង គេហទំព័រ Herbalife.com ឬ IAmHerbalife.com ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]