ភ្នំពេញ៖ កាលពីព្រឹកមិញនេះកញ្ញា ស៊ីន យូប៊ីន ដែលមិនត្រឹមតែជាតារាសម្តែងមានរូបស្រស់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈ បានទៅគោរពលាវិញ្ញាណក្ខន្ធបិតាសង្គ្រោះកុមារកម្ពុជា លោកវេជ្ជបណ្ឌិត Richner ជាលើកចុងក្រោយ ព្រមទាំងបាននាំមកជាមួយនឹងថវិកាមួយចំនួន ទៅបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ។

អ្វីដែលកាន់តែពិសេសនោះ កញ្ញាបានបញ្ជាក់ និងប្រកាសនៅលើទំព័រ Facebook page ជាផ្លូវការរបស់កញ្ញាថា ចាប់ពីពេលនេះតទៅ ថវិកា ៣០ ភាគរយ នៃរាល់ការងារថ្មី ដែលកញ្ញាទើបទទួលបានទាំងអស់កញ្ញា ស៊ីន យូប៊ីន សន្យាថានឹងយកមកចូលរួមចំណែក ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយទឹកប្រាក់នឹងធ្វើការប្រគល់ជូនដល់ខាងមន្ទីរពេទ្យជារៀងរាល់ឆ្នាំ ។ នេះបើយោងតាមការបង្ហោះនៅលើ Facebook page របស់កញ្ញាផ្ទាល់កាលពីព្រឹកមិញនេះ ។

ជាចុងក្រោយកញ្ញា ស៊ីន យូប៊ីន ក៏បានបញ្ជាក់បន្ថែមថា នេះគឺជាការចូលរួមចំណែកដ៏តូចមួយរបស់កញ្ញាក្នុងការបំពេញបំណងប្រាថ្នារបស់លោកវេជ្ជបណ្ឌិត Richner ដែលលោកចង់សង្គ្រោះកុមារកម្ពុជាដោយស្មោះអស់ពីចិត្ត។ 

ហើយកញ្ញាក៏បានធ្វើការសំណូមពរទៅសិល្បករ និងប្រជាជនកម្ពុជាដទៃទៀតសូមជួយធ្វើការជ្រោមជ្រែង និងជួយដល់មន្ទីរពេទ្យគន្ធបុប្ផាគ្រប់ៗគ្នាផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន