ភ្នំពេញ៖ ការបាត់បង់លោកវេជ្ជបណ្ឌិត Beat Richner  ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានធ្វើឲ្យមហាជន មានការសោកស្ដាយជាខ្លាំង។ ហើយដើម្បីសម្ដែងការរំលែកទុក្ខ ក្នុងនោះក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន បាននាំគ្នា ប្ដូរប្រូហ្វាល់គណនីហ្វេសប៊ុករបស់ខ្លួន ដាក់រូបលោកផងដែរ។

ដោយឡែក សូម្បីតែប្រធានសមាគមអ្នកសិល្បៈអ្នកនាង ចនច័ន្ទ លក្ខិណា វិញ ក៏មិនភ្លេចប្រកូកប្រកាសលើបណ្ដាញសង្គម កោះហៅតារាសិល្បៈដទៃ ដើម្បីទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក Beat Richner ដោយផ្ទាល់ នៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសម្ដែងការដឹងគុណ ចំពោះការលះបង់របស់លោក មកកាន់កុមារកម្ពុជាកន្លងមក ។

គួររម្លឹកដែរថា មន្ទីរពេទ្យគន្ធបុប្ផា នឹងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធសពលោកសាស្ដ្រចារ្យ Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧​ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលព័ត៌មានគន្ធបុប្ផា ស្ថិតក្នុងបរិវេណមន្ទីរពេទ្យ (ក្បែរវត្ដភ្នំ) ផ្ទាល់តែម្ដង ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា អាចចូលរួមរំលែកទុក្ខ និងអុជធូបគោរពវិញ្ញាណក្ខន្ធ លោកជាលើកចុងក្រោយបាន។ នេះបើយោងតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែង៕

ខាងក្រោមនេះ ជាសកម្មភាពតារាស្រីប្រុសជាច្រើន ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក Beat Richner៖ 

តារាមកចូលរួមគោរពវិញ្ញាណក្ខន្ធសព
តារាមកចូលរួមគោរពវិញ្ញាណក្ខន្ធសព
តារាមកចូលរួមគោរពវិញ្ញាណក្ខន្ធសព
តារាមកចូលរួមគោរពវិញ្ញាណក្ខន្ធសព
តារាមកចូលរួមគោរពវិញ្ញាណក្ខន្ធសព
តារាមកចូលរួមគោរពវិញ្ញាណក្ខន្ធសព
តារាមកចូលរួមគោរពវិញ្ញាណក្ខន្ធសព
តារាមកចូលរួមគោរពវិញ្ញាណក្ខន្ធសព
តារាមកចូលរួមគោរពវិញ្ញាណក្ខន្ធសព
តារាមកចូលរួមគោរពវិញ្ញាណក្ខន្ធសព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា