ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានដឹងហើយថា អតីតតារាសម្ដែងស្រីដ៏មានជាប្រិយភាព កញ្ញា បេនី យ៉ាំង បានចេញទៅសម្រាកព្យាបាល និងវះកាត់កែសម្ផស្ស នៅឯប្រទេសថៃ អស់រយៈពេលជាង១ខែ ដែលក្នុងនោះ អ្នកគាំទ្រនាងជាច្រើនក៏បាននាំគ្នាសម្ដែងការព្រួយបារម្ភពីនាងផងដែរ។ 

យ៉ាងណាមិញ ក្រោយដំណឹងនេះ ហាក់រាងស្ងប់ស្ងាត់បន្តិច ស្រាប់តែថ្មីៗនេះ ស្រីស្អាតរូបស្រស់ បេនី យ៉ាំង ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាថ្មី បើកភ្នែកធំៗ បន្ទាប់ពីនាងបានបង្ហោះចែកចាយ រូបភាពជាច្រើនសន្លឹក បើកបង្ហាញពីគ្រឿងអលង្ការដាំសុទ្ធតែត្បូងពេជ្ររបស់នាង យ៉ាងទាក់ភ្នែក នៅលើបណ្តាញសង្គមហ្វេសប៊ុក។

ទាំងនេះអាចស.បញ្ជាក់ឲ្យឃើញថា កញ្ញា បេនី យ៉ាំង ថ្វីត្បិតតែហាក់ឃ្លាតឆ្ងាយពីសិល្បៈមែនពិត ប៉ុន្តែបើក្រឡេកមកមើលពីជីវិតឯកជនរស់នៅសព្វថ្ងៃរបស់នាងវិញ គឺពិតជាឡូយឆាយមិនធម្មតានោះទេ។ 

គួរឲ្យដឹងផងដែរថា គ្រឿងលអង្ការដែលជាអតីតតារាសម្ដែងស្រី កញ្ញា បេនី យ៉ាំង បានបើកបង្ហាញនេះ មានតម្លៃសរុបមិនតិចជាង ១០ម៉ឺន នោះទេ ៕

តោះទៅមើលទាំងអស់គ្នា៖  

កញ្ញា បេនី​យ៉ាំង​
កញ្ញា បេនី​យ៉ាំង​
កញ្ញា បេនី​យ៉ាំង​
គ្រឿងលអង្ការេបស់ កញ្ញា បេនី​យ៉ាំង​
គ្រឿងលអង្ការេបស់ កញ្ញា បេនី​យ៉ាំង​
គ្រឿងលអង្ការេបស់ កញ្ញា បេនី​យ៉ាំង​
គ្រឿងលអង្ការេបស់ កញ្ញា បេនី​យ៉ាំង​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង