ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣ កម្លាំងនគរបាល ចរាចរណ៍ជើង គោករាជធានីភ្នំពេញ ក៏បានបញ្ជូនខ្លួនអ្នក បើកម៉ូតូម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំ ពេញ បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរបុកមន្ដ្រី នគរបាលចរាចរណ៍ បណ្ដាលឱ្យបាក់ជើង ខណៈ ដែលមន្ដ្រីនគរបាលចរាចរណ៍រូបនេះ កំពុងឈរការពារ ក្បួនគណៈ ប្រតិភូនៅលើ មហាវិថីសហព័ន្ធរុស្សី។

យោងតាមមន្ដ្រីនគរបាលចរាចរណ៍បាន ឱ្យដឹងថា កាលពីវេលាម៉ោង៥និង២០នាទី ល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២កន្លងទៅ ស្ថិតនៅមុខសាលាសង្កាត់កាកាប លើមហា វិថីសហព័ន្ធរុស្សី ក្នុងសង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ មានគ្រោះថ្នាក់ចរាចរមួយ បានកើតឡើង បន្ទាប់ពីអ្នកបើកម៉ូតូម៉ាក គុប ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ ១ពភ-៧៧០៨ បើកបរដោយឈ្មោះយ៉ែម យ៉ាំងកូ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅ ផ្ទះជួល ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យបានបុកលោកអនុសេនីយ៍ទោម៉ម វណ្ណ អាយុ៤៥ឆ្នាំ រស់នៅភូមិតាំងកសាង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បណ្ដាលឱ្យ រងរបួសធ្ងន់បាក់ជើងឆ្វេង ខណៈដែលម៉ូតូ រងការខូចខាត ។

បើយោងតាមមន្ដ្រីនគរបាលចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាល មកពីអ្នកបើកម៉ូតូបើកលឿន និងគ្មានភ្លើង បំភ្លឺផ្លូវ។

ក្រោយកើតហេតុជនបង្ករូបនេះ និងម៉ូតូ របស់ខ្លួន ត្រូវបាននាំទៅកាន់ការិយាល័យ ចរាចរណ៍ជើងគោក ហើយបញ្ជូនសំណុំរឿង និងមនុស្សទៅកាន់តុលាការ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣ ដើម្បីចាត់ការតាម នីតិវិធី៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]